បើជាកូនខែ្មរជួយស៊ែរលើកទឹកចិត្តគាត់ម្នាក់១ផង! លោក​ សឿង​ សួគ៌ា​ អ្នក​ភូមិ​ព្រៃ​ស្នៀត ​កែឆ្នៃសំបកកង់ឡានចាស់ៗ ចេញជាវត្ថុដ៏ទាក់ទាញ, សូម​ជួយ​គាំទ្រ​ផលិតផល​របស់​គាត់​ផង

ថ្មីនេះមានការចាប់អារម្មណ៏យ៉ាងខ្លំាងក្នុងបណ្តាញទំនាក់ទំនងសង្គមតាមរយះការបង្ហោះសារមួយតាមរយះដំណឹង-ព្រៃវែងថា “សូម​គាំទ្រ​ និង​កោតសរសេីរ​ចំពោះ​ លោក​ សឿង​ សួគ៌ា​ អ្នក​ភូមិ​ព្រៃ​ស្នៀត​ ឃុំ​ព្រៃ​ស្នៀត​ ស្រុក​ពារាំង​ ខេត្តព្រៃវែង​ ដែល​មាន​គំនិត​កែឆ្នៃសំបកកង់ឡានចាស់ៗជាវត្ថុដ៏ទាក់ទាញ ដូចជា កៅអី តុឈុត ផើងផ្កា រូបសត្វ….។ សូម​ជួយ​គាំទ្រ​ផលិតផល​របស់​គាត់​ផង​។ គោលការណ៍​ 3R ប្រេីប្រាស់​ឡេីង​វិញ​ ចូលរួម​កាត់​បន្ថយ​ និង​​ច្នៃ​ប្រឌិត​ជារបស់​ប្រេីប្រាស់​ផ្សេងៗ”។

មហាជនជាច្រើនមានការចាប់អារម្មណ៍ និងកោតសរសើរដល់បុរសម្នាក់ជាខ្លាំង ដែល​មាន​គំនិត ​កែឆ្នៃ សំបកកង់ឡានចាស់ៗ ចេញជាវត្ថុផ្សេងៗ គួរឲ្យទាក់ទាញ ជាខ្លាំង រហូតដល់ថ្នាក់ធ្វើឲ្យគេគ្រប់គ្នាចង់បានយកទៅប្រើប្រាស់​ និងទុកតាំងថែមទៀតផង។ក្នុងនោះ គេក៏បានឃើញហ្វេសប៊ុកឈ្មោះ “ដំណឹង-ព្រៃវែង” ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងផងដែរថា

ក្រោយពីឃើញបែបនេះហើយ មានអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកនាំគ្នាស៊ែរតគ្នាយ៉ាងច្រើនគួរឲ្យកត់សំគាល់ ហើយក៏មានអ្នកខ្លះចូល comment ថា “មានលក់អត់ខ្ញុំចង់ទិញតុនិងកៅអី ធ្វេីពីកង់ឡានមួយឈុត” ភ្លាមនោះ គេក៏បានឃើញម្ចាស់ហ្វេសប៊ុកម្នាក់ចូលឆ្លើយថា “មកភូមិ ព្រៃស្នៀតមក នៅស្រុកពារាំង”៕

ប្រភព: pressnews

Leave a Reply

Your email address will not be published. Required fields are marked *