ស៊ែរបន្តផង! អបអរសាទរវីរកីឡាការិនី កែ ឡេង ឈ្នះមេដាយមាសលើកទី៤ ​ប៉េតង់ បំបែកឯតទគ្គកម្ម​ពិភព​លោក មុននេះ…(មានវីដេអូ)

ភ្នំពេញ ៖ មុននេះ​បន្ដិច​វីរកីឡាការិនីកម្ពុជា អ្នកស្រី កែ ឡេង បានឈ្នះវគ្គផ្តាច់ព្រ័ត្រ ក្នុង​ការ​ប្រកួត​​កីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្ត្រី លើកទី១៧ ចាប់ពីថ្ងៃទី១៩ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងទទួលបាន​មេដាយមាស​​លើកទី៤ ក្រោយផ្ដួល​ប្រទេសឡាវ។

គួររំឭកថា ការប្រកួតវិញ្ញាសាវាយយកពិន្ទុនេះ គឺជាការប្រកួតការពារ​មេដាយមាស​លើក​​ទី៣ របស់អ្នកស្រី កែ ឡេង បន្ទាប់ពីវីរកីឡាការិនីឆ្នើមរបស់កម្ពុជារូបនេះ ដណ្ដើមបាន​មេដាយមាស ៣ជំនាន់ជាប់ៗគ្នា កាលពីឆ្នាំ២០១៣ នៅបារាំង ឆ្នាំ២០១៥ នៅថៃ និងឆ្​នាំ២០១៧ នៅប្រទេសចិនខណៈ​ឆ្នាំ២០១៩ ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ អ្នកស្រី កែ ឡេង ការពារបានសម្រេច។

ប្រភព៖dara-news

Leave a Reply

Your email address will not be published. Required fields are marked *