សូមជួយត្រេកអរផង! ៩ឆ្នាំមកនេះរឿងរ៉ាវស្នេហារបស់ខ្ញុំហាក់ដូចជាសោះកក្រោះ រកត្រេីយមិនចង់ឃើញ មិនដែលចេះស្វីតដូចគូរគេ បានត្រឹមតែលេងឆាតដូចមិត្តភ័ក្ដដទៃ តែទីបំផុតក៏ក្លាយជា…

មនុស្សគ្រប់រូបដែល​កេីត​មកនេះ​ ប្រាកដ​ជា​មាន​គូស្រករ​រៀងៗខ្លួននៅពេលខាងមុខ ហើយចំពោះស្នេហាដែលកើតចេញពីការស្រលាញ់គ្នា ​ស្រលាញ់ដោយចិត្តនឹងចិត្ត​ និង​ចេះ​យោគយល់​អធ្យាស្រ័យ​ដល់គ្នានោះ ច្បាស់​ណាស់​ ពួក​គេ​នឹងអាចរស់នៅជាមួយគ្នាបានយូរអង្វែង​ និង​មាន​សុភមង្គល​ជាក់ជា​មិន​ខានឡេីយ។


ដោយ​ឡែក​ ក្រឡេក​មកមេីល​ពី​គូស្នេហ៍​មួយ​នេះ​វិញ​ ដែលពួកគេទាំងពីរស្គាល់គ្នា​មាន​រយៈពេល​ដល់​ទៅ​៩ឆ្នាំ​មកហើយ​ និងបាន​ឆ្លងកាត់​នៅរាល់​បញ្ហា​ និង​ឧបសគ្គ​ជាច្រើន​រាប់​មិនអស់​ ទំរាំឈាន់មកដល់ថ្ងៃដ៏មាន​ជ័យ​មង្គល​នេះ គឺពិតជា​មិនមែន​ជា​ការងាយស្រួលនោះទេ​ ពិត​ជា​គួរឲ្យ​កោតសរសើរ​បំផុត​។

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Ya Ti FoTo Cambodia ដែល​ត្រូវ​ជាកូន​កំលោះ​ បានមានការ​រៀប​រាប់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា៖​ «៩ឆ្នាំចាំស្នេហ៍ Pn Sam-ol & Ji Vit ៩ឆ្នាំមកនេះរឿងរ៉ាវស្នេហារបស់ខ្ញុំហាក់ដូចជាសោះក៏ក្រោះ រកត្រេីយមិនចង់ឃើញ រយ:ពេលកន្លងមកនេះមិនដឹងជាអ្វីនិងគ្នាអោយពិតប្រាកដ


មិនដែលចេះស្វីតដូចគូគេ សូម្បីតែលេខទូរសព្ទក៏មិនសូវចាប់អារមណ្ម៍ដែរ​ បានខល បានត្រឹមតែលេងឆាតដូចមិត្តភ័ក្ដដទៃ​ សុំគេធ្វើជាសង្សារក៏គេមិនព្រម សួរថាស្រឡាញ់ក៏គេថាអត់ តែទីបំផុតក៏ក្លាយជាគួដណ្ដឹងនិងគ្នា​ ហើយក៏សូមអរគុណគាត់ដែលរង់ចាំខ្ញុំអស់រយ:ពេលជាច្រើនឆ្នាំ ថ្ងៃខាងមុខខ្ញុំនិងធ្វើអោយគេមានស្នាមញញឹមជារៀងរហូត»។


ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *