នារីៗគ្នាយើងគិតម៉េចដែរ? អ្នកនាង សុខ សុម៉ាវត្តី ថា ឈ្មោះថាស្រ្តីមេម៉ាយមានអីមិនល្អ ស៊ូស្រក់ទឹកភ្នែកតែមួយភ្លែត ប្រសើរជាងរស់នៅអោបតែក្តីទុក្ខ ក្រោកឈរឡើង មេម៉ាយគ្មានអ្វីត្រូវខ្លាចនោះទេ ឲ្យតែយើងមានមុខរបររកស៊ី មានការងារល្អ មុននឹងក្រោយគេ គង់តែខ្មាសយើងដោយឯកឯង..

បេីនិយាយពី​អ្នកនាង សុខ សុម៉ាវត្តី មាន​ប្រិយមិត្ត​ជាច្រើន​បាន​ស្គាល់​រួចមកហេីយ​ ដែលរូបនាងគឺជាពិធីការិនី វ័យក្មេង សម្លេងពិរោះ និងមានសម្រស់គួរឲ្យស្រលាញ់ ជាមួយនឹងស្ទីលបែប Cute Cute ។ ក្រៅពីអាជីពជា ពិធីការិនី នាងក៏ជាតារាសម្ដែង និងថតស្ពតផលិតផលផ្សេងៗដែលទទួលបាន​ប្រជាប្រិយភាព​ និងមានការ​គាំទ្រ​ខ្លាំង​ផងដែរ។

អ្នក​នាង​ សុខ​ សុម៉ាវត្តី​ ត្រូវបាន​មជ្ឈដ្ឋាន​មហាជន​ស្គាល់ថា ជាអ្នកមេម៉ាយចាយរាង​ និងនៅតែមាន​រូបសម្រស់​ស្រស់ស្អាត​ និង​ត្រូវ​ប៉ាន់ខ្លាំង​ក្នុង​វិស័យ​សិល្បៈ​ បេីទោះបីជា​ពេលនេះ​តារា​ស្រី​រូប​នេះ​មាន​កូនស្រី​ម្នាក់​ដែលគួរ​ឲ្យ​ស្រលាញ់​ ឈ្មោះ​ Jasmine និងកាន់តែមាន​រូប​រាង​ធំពេញវ័យ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​យ៉ាង​ណា​នោះ​ ។


យ៉ាង​ណា​មិញ​ នៅថ្ងៃនេះ​ផងដែរ​ អ្នក​នាង​ សុខ​ សុម៉ាវត្តី​ បាន​ចែក​រំលែក​បទពិសោធន៍​របស់​ខ្លួន​ ក៏ដូចជា​លេីកទឹកចិត្តចំពោះស្រ្តីមេម៉ាយនានា​ ដោយ​មាន​ខ្លឹមសារ​រៀប​រាប់​យ៉ាង​ដូច្នេះថា៖«មេម៉ាយទឹកភ្នែកតែមួយភ្លែតទេ ឈឺចាប់តែមួយភ្លែត តែបើរស់នៅគ្មានក្តីសុខ គ្មានសុភមង្គល ទទួលរងការឈឺចាប់ ទឹកភ្នែករហូតដល់ថ្ងៃស្លាប់ សួរថាជីវិតរស់នៅដើម្បីអ្នកណា ដើម្បីខ្លួនឯង​ រឺក៏ដើម្បីតែខ្លាចគេនិយាយថាមេម៉ាយ ក្រោកឈរទៅ

មេម៉ាយគ្មានអ្វីត្រូវខ្លាចនោះទេ អ្វីដែលខ្លាចបំផុតគឺរស់នៅកុហកខ្លួនឯង ថាខ្លួនឯង​មានក្តីសុខ នឹងសុភមង្គល រស់នៅអោយថ្លៃថ្នូរ អោយស្អាត មានមុខរបររកសុី មានការងារធ្វើ គ្មានអ្នកណាគេហ៊ានមកមើលងាយយើងទេ ទោះបើគេមើលងាយ មុននឹងក្រោយគេ គង់តែខ្មាសយើងដោយឯកឯង​ អេគេមេម៉ាយហៃសូណា»។


ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *