គិតម៉េចដែរ!! អេតាសុីវិលចុះហេីយ មិនតំណាងអោយការហាមឃាត់ប្តីមិនឲ្យក្បត់ទេ តែវាជារបស់ការពារពួក…

ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍ គឺពិតជាព្រឹត្តិការណ៍ដ៏សំខាន់ខ្លាំងណាស់ សម្រាប់ជីវិតមនុស្សម្នាក់ៗ។ កាលពីសម័យមុន ឪពុកម្ដាយគ្រប់រូប ជាអ្នកទុកដាក់កូនចៅរួច ស្វែងរកគូស្រករអោយពួកគេ។ ប៉ុន្ដែមកដល់ពេល បច្ចុប្បន្ននេះវិញ យុវជន យុវតីខ្មែរ មួយចំនួន មានសេរីភាពក្នុងការជ្រើសរើសគូស្រកររបស់ពួកខ្លួនដែលស្រលាញ់ រួចធ្វើការស្វែងយល់ចិត្តគ្នា ទៅវិញទៅមក មុននឹងឈានដល់ការរៀប អាពាហ៍ពិពាហ៍។

យ៉ាងណាមិញ ទាក់ទងចំពោះសំបុត្រអាពាហ៏ពិពាហ៏ ដែលយើងគ្រប់គ្នាតែងតែហៅថា អេតាសុីវិល នោះ ក៏មាននារីដ៏ស្រស់ស្អាតម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Hui Phaktra បានបង្ហោះសារមួយឃ្លា ដែលបានធ្វើឲ្យមហាជនមានការគាំទ្រជាខ្លាំង នូវពាក្យពេជន៏នឹងខ្លឹមសារទាំងអស់នោះ ដោយម្ចាស់គណនីរូបនេះ បានសរសេរថា៖


“អេតាសុីវិលចុះហេីយមិនតំណាងអោយការហាមឃាត់មនុស្សដែរចង់ក្បត់ទេ តែវាជារបស់ការពារពួកមីស្រែកឃ្លានប្តីគេកុំអោយវាហាមាត់ថាអោយយេីងបានថាមិនមែនជាប្រពន្ធស្របច្បាប់កូនយេីងក៏អត់ខាន់ស្លាទាំងដែរការពិតយេីងរួមរស់ជាប្តីជាប្រពន្ធកូនបួនដប់ហេីយអត់តំលៃអោយគេថាយេីងមិនមែនជាប្រពន្ធស្របតាមផ្លូវច្បាប់ ចុះហេីយគ្រាន់តែតំណាងអោយសិទ្ធផ្តល់តំលៃកិត្តិយសរវាងគ្នានឹងគ្នា


ហេីយអោយតំលៃធំបំផុតនៅពេលដែលយេីងមានកូន, កូនយេីងមានខាន់ស្លាត្រឹមត្រូវមានកិត្តិយសមានឈ្មោះមានត្រកូលត្រឹមត្រូវតាមច្បាប់តែបុិននឹងឯង! គ្មាននរណាម្នាក់យកក្រដាសមួយសន្លឹកនេះមកចងជេីងអ្នកណាម្នាក់ទេត្រូវចាំ! ចងខ្លួនមនុស្សបានតែចងចិត្តគេមិនបាន, បេីទោះយ៉ាងណាក៏ដោយយេីងធ្វេីនេះព្រោះការពារកិត្តិយសនិងផលប្រយោជន៍រួមតែប៉ុន្នោះ”។


ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *