ស៊ែរគ្រប់គ្នាបើជាពលរដ្ឋខ្មែរ!! កូនខ្មែរផ្ទុះប្រតិកម្មដែលឱ្យតារាកុនថៃថតរឿងឃុនឆាងឃុនផែនជាប្រវត្តិសាស្ត្រខ្មែរ…(មានវីដេអូ)

កូនខ្មែររ៉ាប់ពាន់នាក់ កំពុងផ្ទុះប្រតិកម្មមិនពេញចិត្ត ចំពោះរោងភាពយន្តដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញ បានបង្ហោះតាមផេកហ្វេសប៊ុករបស់ខ្លួន ដោយបង្ហាញពីគម្រោងនឹងចាក់បញ្ចាំងខ្សែភាពយន្តមួយ ដែលមានចំណងជើងថា “ឃុនឆាងឃុនផែន” ដែលនេះជាប្រវត្តិសាស្ត្ររបស់ខ្មែរ កើតឡើងនៅក្នុងទឹកដី នៃខេត្តកោះកុង។ ប៉ុន្តែបែរជាលើកយករឿងនេះទៅថត និងជ្រើសរើសតារាកុនថៃជាអ្នកសម្ដែងជាតួឯក និងចាក់បញ្ចាំងក្នុងប្រទេសកម្ពុជាទៅវិញ នេះជាហេតុធ្វើឲ្យកូនខ្មែរមិនពេញចិត្តជាខ្លាំង។

 

យោងតាមរយ: Facebook Page: Major Cineplex Cambodia បានបង្ហោះរូបតារាកុនថៃមួយសន្លឹក ព្រមទាំងភ្ជាប់Commentយ៉ាងដូច្នេះថា “កាលពីមុនអេដមីនបានផុសបង្ហើបម្ដងហើយថាលោក Mario Maurer នឹងមានរឿង ថ្មីចេញឆាប់ៗនេះ។ ថ្ងៃនេះអេដមីនសូម បញ្ចេញជាផ្ទាំង Poster រឿងថ្មី របស់ លោក Mario Maurer តែម្ដង គឺ រឿង ឃុនផែន បេសកកម្មដំបូង ដែលនឹងមានចាក់បញ្ចាំងនៅថ្ងៃទី 18 ធ្នូនេះ”។

 

ក្រោយពីបង្ហោះសារបែបនេះភ្លាម តាមបណ្ដាញសង្គមហ្វេសប៊ុក ឃើញថាកូនខ្មែររាប់ពាន់នាក់បានចូលទៅCommentដោយបង្ហាញពីបំណងដែលមិនគាំទ្រ និងមិនពេញចិត្តទាល់តែសោះ ចំពោះការអនុញ្ញាត្តឱ្យតារាបរទេសសម្ដែងរឿងប្រវត្តិសាស្រ្តខ្មែរ…ចុះតារាកុនខ្មែរជាច្រើនសិបនាក់ ហេតុដូចម្ដេចមិនយកមកថត ?។ ចំណែកអ្នកខ្លះទៀតបាន Comment ដោយសង្កត់ធ្ងន់ថា “ប្រវត្តិឃុនឆាង និង ឃុនផែន គឺជាប្រវត្តិសាស្ត្ររបស់អ្នកខេត្តកោះកុង ប្រទេសខ្មែរ ។ បើលោកអ្នកមកលេងខេត្តកោះកុង កុំភ្លេចមកលេង ចេតិយ ឃុន ឆាង – ឃុន ផែន និង ទីលានទាត់សី ឃុន ឆាង – ឃុន ផែន ។ ទីតាំងទាំងពីរ នៅចំងាយពីគ្នាប្រហែល ជាង 1គីឡូម៉ែត្រ។ នរណាគាំទ្រថាជារបស់ថៃ ចេញមុខមក😡😡 ”។

 

រីឯគណនីផ្សេងមួយទៀតចូល Commentថា “រឿងឃុនឆាង ឃុនផែន និងជារឿងប្រវត្តិសាស្ត្រខ្មែរ មិនចឹង ហេតុអីទើបអនុញ្ញាតអោយបរទេសយកទៅសម្តែង ហើយមកចាក់បញ្ជាំងនៅរោងកុនស្រុកខ្មែរ មិនយល់ហេតុអីក្រសួងពាក់ព័ន្ធអោបដៃឈរមើល មិនខ្វាយខ្វល់អោយគេធ្វើតាមចិត្ត”…៕(វីដេអូនៅខាងក្រោម)

សូមទស្សនាវីដេអូ៖

ប្រភព: livenews168

Leave a Reply

Your email address will not be published. Required fields are marked *