កំុមើលងាយអ្នកលក់អនឡាញ! អ្នកលក់អនឡាញម្នាក់ចាក់រាប់លុយម្តងៗឡើងគដូចភ្នំចឹង…

កាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាងក្រោយឃើញហាងមួយកន្លែងទទួលតែលុយខ្មែរ នេះ តាមរយៈទំព័រហ្វេសបុកឈ្មោះ ថា KRT FB ដែលគេស្គាល់ថាទំព័រហ្វេសបុកមួយដែលLiveលក់ទូរស័ព្ទដៃស្មាតហ្វូនតាមបណ្តាញសង្គមហ្វេសបុក ជាពិសេ សលើសពីនេះទៀត ចំពោះការលក់ដូរនេះគឺលក់គិតលុយជាលុយខ្មែរប៉ុណ្ណោះ ។

ជាក់ស្តែងកាលពីម្សិលមិញទំព័រហ្វេសបុកខាងលើបានបង្ហោះពីលុយដែលខ្លួនទទួលបានពីអតិថិជនក្នុងរយៈពេល៤ថ្ងៃ ដោយសុទ្ធតែលុយខ្មែរសុទ្ធ បើតាមវីដេអូ ម្ចាស់ហាងខាងលើបានឲ្យដឹងថា ការទទួលលុយជាលុយខ្មែរ មិនមែនធ្វើចង់បានមុខមាត់ សម្តែង អ្វីនោះទេ តែដោយសារស្រលាញ់លុយខ្មែរ និងចង់លើកកម្ពស់ការប្រើប្រាស់លុយខ្មែរ តែអ្វីដែលផលលំបាក់នោះ ពេលកញ្ញាទៅទិញទំនិញចូលវិញ ត្រូវដូរលុយជាដុល្លារវិញដើម្បី ទិញ ដោយសុខចិត្តចំណាយលុយផ្ទាល់ខ្លួនដើម្បីប្តូរ។ ក្រោយពីវីដេអូនោះបានបង្ហោះចូលបណ្តាញសង្គមហ្វេសបុកឃើញថា មានការចែករំលែកជាច្រើន ក៏ដូចជាការខមមិនសរសើរ ចំពោះទង្វើបែបនេះ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *