ចូលរួមត្រេកអរផង!​ ត្រូវរង្វាន់ពីស្រាបៀរកម្ពុជា៤០លានរៀលភ្លាម កុម្ម៉ង់ខ្សែកពេជ្រភ្លែត ទុកចងដៃកូនប្រសាស្រី…

(កំពង់ស្ពឺ)៖ អ្នកលក់ឥវ៉ាន់ចាបហួយធំមួយប្រចាំឃុំក្រាំងដូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោកស្រី ឈៀង ពៅ ត្រូវរង្វាន់៤០លានរៀលពីស្រាបៀរកម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។

លោកស្រីបញ្ជាក់ថា៖ «ប្តីខ្ញុំតែងតែហូបស្រាបៀរកម្ពុជាមួយ ឬពីរកំប៉ុងជានិច្ច ក្រោយពេលបាយហើយ។ នៅថ្ងៃទី១៥នោះ គាត់ហូបស្រាបៀរធម្មតា ស្រាប់តែឃើញលេខ៤០ក្នុងក្រវិលកំប៉ុង។ ដំបូងស្មានតែ៤០ម៉ឺនអី ហើយពួកខ្ញុំរវល់លក់ឥវ៉ាន់មិនទាន់ពិនិត្យមើលឱ្យជាក់ច្បាស់។ ដល់ស្អែកឡើងទើបមើលឱ្យច្បាស់ គឺមិនមែន៤០ម៉ឺនទេ គឺ៤០លានរៀល»

អ្នកកំពង់ស្ពឺរូបនេះបន្តថា៖ «គ្រាន់តែច្បាស់ថាឈ្នះ៤០លានរៀល ខ្ញុំនឹកចង់ផ្តល់កាដូឱ្យផ្អើលភូមិម្តងថ្ងៃការកូនខ្ញុំ នៅខែមករាឆ្នាំថ្មីនេះ គឺចំណងដៃខ្សែកពេជ្រដល់អនាគតកូនប្រសាស្រីខ្ញុំ។ ខ្ញុំសង្ឃឹមថា កាដូដែលបានមកពីសំណាងរបស់ខ្ញុំនឹងបន្តផ្តល់លាភសំណាងដល់កូនចៅខ្ញុំបន្តទៀត»

ប្រភពោះ​ freshnewsasia

Leave a Reply

Your email address will not be published. Required fields are marked *