នេះហេតុផលពិតពីក្រោយ កាលដែល Boram សម្រេចចិត្តដើរចេញពីក្រុម T-ARA…

កូរ៉េខាងត្បូង៖ នាពេលថ្មីៗនេះ តារាចម្រៀងស្រី Boram អតីតសមាជិកក្រុម T-ARA បានទម្លាយប្រាប់ពីមូលហេតុពិតពីក្រោយ កាលដែលនាងសម្រេចចិត្តចាកចេញពីក្រុម T-ARA យ៉ាងពិតប្រាកដ។

គួររំឮកថា កាលពីអំឡុងពេលដែល Boram ប្រកាសដើរចេញពីក្រុម T-ARA ដែលជាក្រុមដែលនាងធ្លាប់រស់នៅតស៊ូកំសត់កម្រ ជាមួយនឹងសមាជិក្រុម អស់រយៈពេលជាច្រើនឆ្នាំមកនោះ គឺក្រោយហេតុផលមួយថា នាងបានងាកមកចាប់អាជីពសម្តែងវិញម្តង ទើបចង់លាចេញពីវិស័យចម្រៀង។

ប៉ុន្តែដោយមូលហេតុតាមពិតទៅ ដែលតារាចម្រៀងស្រីវ័យ៣៣ឆ្នាំរូបនេះ ទម្រាំតែដាច់ចិត្តទម្លាយប្រាប់ប្រិយមិត្តទាំងអស់គ្នានោះ គឺBoram បានលើកឡើងថា គឺដោយសារតែនាងបានយល់ថាអាយុខ្លួនឯងកាន់តែច្រើនហើយ ជាផលវិបាកក្នុងការបន្តជាក្រុមចម្រៀងនារី ទើបនាងសម្រេចចិត្តដកខ្លួនចេញពីក្រុមបែបនេះ ទាំងដែលក្នុងចិត្តរបស់នាង នៅតែស្រលាញ់វិស័យមួយខ្លាំង ប៉ុន្តែដោយសារតែនាងគិតគូដល់ ប្រជាប្រិយភាពរបស់ក្រុមទាំងមូលដែលត្រូវនៅបន្តទៀត។

តួយ៉ាង ការលើកឡើងរបស់ Boram បានធ្វើឲ្យអ្នកគាំទ្រជាច្រើនអាណិតក្តុកក្តួលយ៉ាងខ្លាំង រហូតអត់មិនបាននឹងកោតសរសើរចំពោះទឹកចិត្ត​ ក៏ដូចជាភាពស្មោះត្រង់របស់តារាស្រីរួបនេះជាខ្លាំងថែមទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *