តួឯកស្រីនាង Chippy ស្លៀកប៊ីគីនីពណ៌ស្រស់ឆើតឆាយ ធ្វើឲតួឯកប្រុសលោក Boy ចូលមកCommentភ្លាមៗថា…

ដៃគូតារាសម្ដែងតួឯកប្រុសស្រីលោក Boy Pakorn និងនាង Chippy Sirin មិនត្រឹមតែស្វីតក្នុងរឿងប៉ុណ្ណោះទេ ថែមទាំងស្និទ្ធស្នាលនៅក្រៅឆាកមិនធម្មតា។ ថ្វីត្បិតតែទាំងគូធ្លាប់ប្រាប់ថាទំនាក់ទំនងជាមិត្តភក្ដិរួមសិល្បះ តែភាពជិតស្និទ្ធធ្វើឲមិត្តអ្នកគាំទ្រអត់គិតចាប់គូមិនបានថែមទាំងគូសុទ្ធតែនៅលីវផងដែរ។

ដោយនាពេលថ្មីៗនេះគ្រាន់តែឃើញតួឯកស្រីនាង Chippy បង្ហោះរូបស្លៀកប៊ីគីនីពេលទៅសម្រាកលំហែរកាយនៅសមុទ្រភ្លាម ធ្វើឲលោក Boy ទប់ចិត្តមិនបានចូលមក Comment ភ្លែតតែម្ដងដោយសសេរថា ឯងចង់ឈឺខ្លួនមែន និងមានមួយឃ្លាទៀតថា ធ្វើអីហ្នឹងហាស់។ ទោះដឹងថាគ្រាន់តែជាពាក្យនិយាយលេង តែធ្វើឲអ្នកគាំទ្រដឹងថាគូនេះពិតជាស្និទ្ធស្នាលគ្នាមិនធម្មតានោះឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *