រំជួលចិត្តណាស់!!! សិស្សរបាំម្នាក់ បានមកអង្គុយជូតកន្លែងតម្កល់ព្រះបរមសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះអង្គ បានបូជានូវព្រះបញ្ញាញណ និងព្រះកាយពលឥតខ្លាចនឿយហត់ ក្នុងការថែរក្សា ផ្សព្វផ្សាយលើកតម្កើងវិស័យវប្បធម៏ខ្មែរ ឲ្យមានភាពរីកចម្រើនល្បីរន្ទឺ និងមានការទទួលស្គាល់លើសកលលោក។

ការបាត់បង់ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងបំផុត នៃមរតកមនុស្សរស់ ចំពោះប្រជាជាតិ និងប្រជាជនកម្ពុជា នូវតួអង្គដ៏សំខាន់ក្នុងវស័យវប្បធម៏ និងអរិយធម៏ជាតិខ្មែរ។ សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃកាន់ទុក្ខទូទាំងព្រះរាជាណាចក្រកម្ពុជា ចំពោះការយាងសោយព្រះពិរាល័យបស់ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដើម្បីជាការរម្លឹកដល់ព្រះគុណបំណាច់ដ៏ធំធេងរបស់ ព្រះអង្គ ចំពោះជាតិមាតុភូមិកម្ពុជា ជាពិសេសលើផ្នែកសិល្បៈ វប្បធម៌ អរិយធម៌ និងជាការគោរពដល់ព្រះរាជវង្សានុវង្សផងដែរ។

សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ដោយឡែកនាពេលមុននេះបន្តិច មហាជនមានការរំជួលចិត្តយ៉ាងខ្លាំងព្រោះតែឃើញរូបភាពមួយស្តីពី នារីជាសិស្សរបាំម្នាក់របស់ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានមកអង្គុយជូតកន្លែងតម្កល់ព្រះបរមសព ធ្វើអោយមហាជនឃើញហើយរំជួលចិត្តយ៉ាងខ្លាំង៕

Leave a Reply

Your email address will not be published. Required fields are marked *