ធ្វើចឹងបានទៀត!! មិនដែលស្គាល់គ្នាផង Add Story សេដលេងៗសោះ Reply Story ខ្ញុំហើយក៏អោយខ្ញុំមានថ្ងៃនេះ កុំពូកែ Add Story ពេកប្រយ្ន័តបានប្ដីដូចខ្ញុំ…
មនុស្សគ្រប់រូបដែលកេីតមកនេះ ប្រាកដជាមានគូស្រកររៀងៗខ្លួននៅពេលខាងមុខ ហើយចំពោះស្នេហាកើតចេញពីការស្រលាញ់គ្នា ស្រលាញ់ដោយចិត្តនឹងចិត្ត និងចេះយោគយល់អធ្យាស្រ័យដល់គ្នានោះ ច្បាស់ណាស់ ពួកគេនឹងអាចរស់នៅជាមួយគ្នាបានយូរអង្វែង និងមានសុភមង្គលជាក់ជាមិនខានឡេីយ។
ដោយឡែក ក្រឡេកមកមេីលពីគូស្នេហ៍មួយនេះវិញ ដែលពួកគេទាំងពីរស្គាល់គ្នាតាមរយៈបណ្តាញសង្គមហ្វេសបុក ដែលនេះគឺជានិស្ស័យស្នេហ៍យ៉ាងពិតប្រាកដ បេីទោះបីជានៅឆ្ងាយពីគ្នាយ៉ាងណា មិនដែលស្គាល់ និងមិនដែរឃេីញមុខគ្នាក៏ដោយនោះ ក៏គង់តែមកជួបគ្នា និងក្លាយជាគូជីវិតរួមរស់ជាមួយគ្នាបានផងដែរ។
បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Lin Lin ដែលត្រូវជាកូនក្រមុំបានមានការរៀបរាប់ឲ្យដឹងថា៖«អ្នកដទៃមើលមកជាមនុស្សបែបណាមិនសំខាន់ អ្វីដែលសំខាន់គឺអ្នកគ្រប់គ្រាន់សម្រាប់ខ្ញុំ អរគុណដែរខ្ញុំ Add Story សេដលេងៗសោះ Reply Story ខ្ញុំហើយក៏អោយខ្ញុំមានថ្ងៃនេះ អត់ដែលស្គាល់គ្នាផង កុំពូកែ Add Story ពេកប្រយ្ន័តបានប្ដីដូចខ្ញុំ»។