ក្តុកក្តួរណាស់! ពីធីគោរពដួងព្រះវិញ្ញាណក្ខន្ធ បានធ្វើនូវសាលាមធ្យមវិចិត្រសិល្ប: និង​កាន់​ព្រះ​មរណៈ​ទុក្ខ​នៃ​ការ​យាង​សោយ​ទិវង្គត​ នៃ​ សម្តេចរាជបុត្រី ព្រះរៀមនរោត្តម បុប្ផាទេវី ទេពនាដវដ្ឋីឯក ដោយម្នាក់ៗស្ទើរតែទប់ទឹកភ្នែកមិនអោយហូរមិនបាន

ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក ស្តេចយាងនិវត្តន៍មកដល់មាតុភូមិវិញហើយ កាលពីល្ងាចម្សិលមិញនេះ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយព្រះសពទ្រង់ ក៏ត្រូវបានយាងបន្តមកកាន់វត្តបុទុមវតីរាជវរារាមខាងជើង ដើម្បីប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានទៅតាមព្រះរាជបវេណី។

ក្នុងនោះដែរ មន្រ្ដីរាជការ សិល្បករ សិល្បការិនី បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស បានសម្ដែងអារម្មណ៏សោកសង្រេងជាខ្លាំង ដោយបានមកគោរពដួងព្រះវិញ្ញាណក្ខន្ធ និង​កាន់​ព្រះ​មរណៈ​ទុក្ខ​នៃ​ការ​យាង​សោយ​ទិវង្គត​ នៃ​សម្តេចរាជបុត្រី ព្រះរៀមនរោត្តម បុប្ផាទេវី ទេពនាដវដ្ឋីឯក ក្នុង​បរិវេណ​សាលាមធ្យមវិចិត្រសិល្បៈ។

ទន្ទឹមនឹងការបាត់បង់សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី គឺជាការបាត់បង់ដ៏ធំធេងបំផុតមួយ សម្រាប់វិស័យ សិល្បៈវប្បធម៌ខ្មែរ ពិសេសក្នុង របាំព្រះរាជទ្រព្យ។ សម្តេចព្រះរៀម នរោត្តម បុប្ផាទេវី បានបូជាក្នុងមួយជីវិតរបស់ព្រះអង្គ តាំងពីវ័យកុមារភាព ដើម្បីរក្សា ការពារ និងរំលេចអោយកាន់តែធ្លោឡើង ទាំងក្នុងឆាកជាតិ និងអន្តរជាតិ នូវលម្អដែលគ្មានអ្វីផ្ទឹមនូវភាពប្រណិតឥតខ្ចោះ នៃបញ្ញាញាណ និងទេពកោសល្យរបស់ដូនតាខ្មែរ ដែលសម្តែងឡើង តាមរយៈរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ​។


ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *