ត្រៀមរួចស្រេច ឆ្នាំសកលខាងមុខ!!! សកម្មភាពសំអាតឆ្នេរសមុទ្រ សម្រាប់ការប្រារព្ធបុណ្យឆ្លងឆ្នាំសកលចុងឆ្នាំ 2019 ចូល 2020 (មានវីដេអូ)

នេះបើយោងតាមរយៈហ្វេសប៊ុក របស់មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ អោយដឹងថាពីសកម្មភាពមួយ ក្នុងការសំអាត នៅឆ្នេរអូឈើទាល ចាប់ពីតូប79ដល់ផែ 502 បានចំងាយ 6000m ដោយប្រើត្រាក់ទ័រ ២គ្រឿង។ដូចដែលមានក្នុងសារថា៖

“សកម្មភាពសំអាតរបស់ ក្រុមឆ្នាំនិងក្រុមកាងារសំអាតឆ្នេរ នៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុនា ពេលព្រឹក ថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅឆ្នេរអូឈើទាលក្រុមកាងារត្រាក់ទ័របានចុះសំអាតចាប់ពីតូប79ដល់ផែ 502 បានចំងាយ 6000m ដោយប្រើត្រាក់ទ័រ ២គ្រឿង”។

នេះបើតាមប្រភពលោក Huy Bunlengបានអោយដឹងថា ៖ “ខេត្តព្រះសីហនុ- ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុថ្លែងថា ការសម្អាតឆ្នេរបានធ្វើជាប្រចាំ ដើម្បីសោភណ្ឌ័ភាព បរិស្ថានល្អផង និងឆ្ពោះទៅការប្រារព្ធបុណ្យឆ្លងឆ្នាំសកលចុងឆ្នាំ2019ចូល2020ផង។ (រូបភាពឆ្នេរអូរឈើទាល)”៕

Leave a Reply

Your email address will not be published. Required fields are marked *