សូមបងប្អូនស៊ែរគាំទ្រម្នាក់មួយផង!!! អ្នកស្រី កែ ឡេង ប្រកួតដណ្ដើមមេដាយមាសប៉េតង់ពិភពលោក នៅលើទឹកដីកម្ពុជា

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ជើងឯកប៉េតង់ពិភពលោកយុវជន និងស្រ្តីលើកទី១៧ ជាលើកដំបូង ដោយការចូលរួមមកពីប្រទេសចំនួន៤៩ ទូទាំងពិភពលោក។

ជាមួយគ្នានេះ អ្នកស្រី កែ ឡេង ដែលជាម្ចាស់មេដាយមាសប៉េតង់ពិភពលោកចំនួន៣លើក ក៏នឹងវត្តមានចូលរួមប្រកួតដើម្បីស្វែងរកមេដាយមាសទី៤ផងដែរ។ ក្រៅពីអ្នកស្រី កែ ឡេង នៅមានកីឡាការិនីល្បីឈ្មោះជាច្រើនទៀតដូចជា អ៊ុក ស្រីមុំ, អ៊ិន ស្រីយ៉ា, សៀង រ៉ាឃីម និងយុវជនជាច្រើនរូបទៀតដែលនឹងចូលរួមប្រកួតព្រឹត្តិការណ៍នេះ។


គួរឲ្យដឹងដែរថា​ ព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ជើងឯកប៉េតង់ពិភពលោកយុវជន និងស្រ្តីលើកទី១៧ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ ចំពោះតម្លៃសំបុត្រចូលរួមទស្សនាវិញត្រូវបានបែងចែកជា ៤ប្រភេទគឺ៖

» សំបុត្រប្រភេទពិសេស សម្រាប់បងប្អូនកម្ពុជា ១៥០០០ រៀល

» សំបុត្រធម្មតាសម្រាប់បងប្អូនកម្ពុជា ៥០០០រៀល

» សំបុត្រពិសេសសម្រាប់ភ្ញៀវបរទេស តម្លៃ ១៥ ដុល្លារ

» សំបុត្រធម្មតាសម្រាប់ភ្ញៀវបរទេស តម្លៃ ៥ ដុល្លារ

ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *