អបអរសាទរកូនខ្មែរ!!! សិល្បៈ​សៀក​ខ្មែរ​ទទួលបាន​ពាន​ សម្តែង​ល្អឥតខ្ចោះ​ ក្នុង​មហោស្រព​សៀក​ពិភពលោក​…

តាមរយទំព័រហ្វេសប៊ុករបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបង្ហោះសារថា “អបអរសាទរ ក្រុមសិល្បៈសៀក សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលពានរង្វាន់ ការសម្តែងល្អឥតខ្ចោះ “Excellent Performance Prize” ក្នុងកម្មវិធីមហោស្រពសៀកពិភពលោក ឆ្នាំ២០១៩ នៅទីក្រុងហាឡុង ប្រទេសវៀតណាម “The World Circus Festival Ha Long 2019” ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។


គួររំលឹកថា ​ក្រុម​សិល្បៈ​សៀក សាលា​មធ្យម​វិចិត្រសិល្បៈ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានទទួល​ពានរង្វាន់ ការសម្តែង​ល្អឥតខ្ចោះ “Excellent Performance Prize” នៅក្នុង​កម្មវិធី​មហោស្រព​សៀក​ពិភពលោក ឆ្នាំ​២០១៩ ។

ពានរង្វាន់ ការសម្តែង​ល្អឥតខ្ចោះ ត្រូវ​បានទទួល នៅក្នុង​កម្មវិធី​មហោស្រព​សៀក​ពិភពលោក ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហា​ឡុង ប្រទេស​វៀតណាម “The World Circus Festival Ha Long 2019” ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ នេះ​បើតាម​ការ​ឲ្យដឹងពី​ក្រសួងវ​ប្ប​ធម៌និង​វិចិត្រសិល្បៈ តាមរយៈ​ការ​បង្ហោះ​លើ​ហ្វេ​សប៊ុក​នៅ​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​។​

គួរជម្រាបជូនថា មហា​ស្រព​សៀក​នេះ មាន​ការចូលរួម​ពី​សំណាក់​សិល្បករ​ជាង ១០០ នាក់ និង​ក្រុម​សៀក​ល្បីៗ​ចំនួន​២០​ប្រទេស ជុំវិញ​ពិភពលោក​។ នៅក្នុង​នោះ​មាន មកពី​អាមេរិក អង់គ្លេស កាណាដា អ៊ីតាលី ម៉ុង​ហ្គោលី គុយបា អេត្យូ​ពី ម៉ុល​ដាវី ប្រេ​ស៊ីល អាល្លឺម៉ង់ តាជី​គី​ស្ថាន រុស្ស៊ី តូ​មិន​នី​ស្ថាន ឡាវ អេ​ហ្ស៊ី​ប ជប៉ុន ម៉ិក​ស៊ិក ឈី​លី ស្លូ​វ៉ាគី អ៊ុ​យក្រែន កម្ពុជា និង​ប្រទេស​វៀតណាម​៕

Leave a Reply

Your email address will not be published. Required fields are marked *