អាថ៌កំបាំងនៃការបាត់ខ្លួនរបស់ព្រះបាទជ័យវរ្ម័នទី៧…(មានវីដេអូ)
ព្រះបាទ ជ័យវរ្ម័នទី៧ (ប្រសូតនៅ. គ.ស ១១២៥-១២១៩) រជ្ជកាលគ្រងរាជ (គ.ស ១១៨១-១២១៨) ចក្រភពកម្ពុជាទេស ឬ ចក្រភពខ្មែរ ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ ព្រះអង្គជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២ ។ក្រោយពេលរំដោះក្រុងអង្គរពីចាមបានក្នុងឆ្នាំ ១២៨១ ព្រះអង្គបានក៏សាងរាជធានីអង្គរទី៤ត្រង់ប្រាសាទបាយ័នព្រះអង្គជាស្តេចខ្លាំងពូកែវាយចាមរំដោះក្រុងអង្គរ និងវាយត្រួតត្រាប្រទេសចាម្ប៉ា។
ព្រះអង្គកសាងប្រាសាទជាច្រើនដូចជា ប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មារ សាលាដំណាក់១២១ មន្ទីពេទ្យ១០២ ស្ពាន ថ្នល់ ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម ប្រាសាទតាព្រហ្ម ទន្លេបាទី ប្រាសាទនាគព័ន្ធ តាសោម ក្រោលគោ សាងបញ្ចាប់ ប្រាសាទអង្គរវត្ត បង្កើតសាកលវិទ្យាល័យជាច្រើនងភិវឌ្ឍប្រទេសជាតិពង្រីកទឹកដីនិងផ្សព្វផ្សាយព្រហ្មវិហារធម៌ដល់ប្រជារាស្ត្រ។
ព្រះអង្គមានអគ្គមហេសី ពីរព្រះអង្គដែលមានប្រាជ្ញាខ្លាំងពូកែព្រះនាង ជ័យរាជទេវីនិងព្រះនាងឥន្ទ្រទេវី ហើយទ្រង់មានបុត្រ ៤អង្គ ព្រះនាម ឥន្ទ្រវរ្ម័នទី២ និង ៣អង្គផ្សេងទៀតបានសុគត និងមិនមានកំណត់ត្រា។
ក្រោយពេលបណ្ដេញពួកចាមឱ្យចេញពីតំបន់អង្គរ ពោលនៅក្នុងឆ្នាំ ១១៩០ នៃ គ.ស ស្ដេចចាមព្រះនាម ជ័យឥន្ត្រ បានលើកទ័ពមកវាយអាណាចក្រខ្មែរម្ដងទៀត ការលុកលុយអាណាចក្រខ្មែរមានរយៈពេលពេញ១ឆ្នាំ រហូតដល់ព្រះបាទ ជ័យវរ្ម័នទី៧ បង្ក្រាបការលុកលុយរបស់ពួកចាមបាន ក្នុងឆ្នាំ ១១៩១ នៃ គ.ស ។
ជាចុងក្រោយព្រះអង្គបាន វាយចូលកាន់កាប់អាណាចក្រចម្ប៉ាទាំងស្រុង ក្នុងឆ្នាំ ១២០៣ នៃ គ.ស ។ ព្រះបាទ ជ័យវរ្ម័នទី៧ ជាស្ដេចសឹកសង្គ្រាមដល់ខ្លាំងពូកែទ្រង់បានវាយពង្រីកការគ្រប់គ្រងរបស់ខ្មែរក្នុងដងទន្លេមេគង្គឆ្ពោះទៅភាគខាងជើងដល់លួងព្រះបាង នៃទីក្រុងវៀងច័ន្ទ ប្រទេសឡាវបច្ចុប្បន្ន និងពង្រីកទឹកដី ទៅដល់ភាគខាងត្បូងចុះមកដល់បួរដីក្រៈ ។ ឆ្នាំ១២០៧ ព្រះបាទជ័យវរ្ម័នទី៧ បានបញ្ជាអោយមេទ័ពខ្លាំងពូកែនាម អង្សរាជ ប្រមូលទ័ពសុីឈ្នួល សៀម និង ឡាវ ទៅវាយប្រទេសយួនដាយវៀត។
ជាចុងក្រោយព្រះអង្គបានចូលទីវង្គត់ក្នុងឆ្នាំ១២១៩ នៃ គ.ស និងទទួលបានបច្ឆាមរណនាមថា ៖ “ព្រះបាទ បរមសុគតបទ” ។ ដើមសតវត្សរ៍ទី១៣ នៅក្នុងរជ្ជកាលរបស់ព្រះបាទបាទជ័យវរ្ម័នទី៧ ប្រទេសខ្មែរមានវិសាលភាពធំទូលាយណាស់ គឺខ្មែរអាចគ្រប់គ្រងលើទឹកដីប្រទេសខ្មែរសព្វថ្ងៃ រាប់ទាំងដែនដីកម្ពុជាក្រោមផង ប្រទេសចាម្ប៉ា ទាំងមូលផង ទឹកដីប្រទេសឡាវ និងប្រទេសថៃសព្វថ្ងៃផង រួមទាំងមួយភាគនៃជ្រោយម៉ាឡេ រហូតដល់ជ្រោយកោះក្រៈ ហើយទល់នឹងប្រទេសភូមា រហូតដល់ទន្លេសាល្វីន។
ការទទួលមរណៈភាពរបស់ព្រះបាទជ័យវរ្ម័នទី៧ឯកសារនៃការសោយទីវង្គត់របស់ទ្រង់ហាក់ដូចជាមិនមានភាពច្បាស់លាស់ទាល់តែសោះ មានការលើកឡើងខុសៗគ្នា។ហើយកាលពីពេលថ្មីៗនេះមានវីដេអូឃ្លីបមួយដែលនិយាយបកស្រាយពីអាថ៌កំបាំងនៃការបាត់ខ្លួនរបស់ព្រះបាទជ័យវរ្ម័នទី៧។