ក្រដាសប្រាក់ក្លែងក្លាយស្រដៀងពិតណាស់! ក្រដាសប្រាក់១០០ដុល្លារក្លែងក្លាយថ្មី ដែលភាពគ្រើម រូបរាង ស្រដៀងនឹងក្រដាសប្រាក់ពិតប្រុងប្រយ័ត្នទាំងអស់គ្នា …(មានវីដេអូ)

តាមរយៈទំព័រហ្វេសបុកមួយឈ្មោះថា “Baby Love Shop” បានចែករំលែកនូវវីដេអូមួយចែកជូន អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ស្តីពីរបៀបមើលក្រដាសដុលា្លរក្លែងក្លាយជាពិសេសក្រដាស១០០ដុល្លារ ដែលរូបគាត់ផ្ទាល់ជាអ្នកជួបបទពិសោធន៍នេះ ដោយលុយក្រដាស១០០ដុល្លារក្លែងក្លាយនោះ ដូចនឹងក្រដាសពិតប្រាកដណាស់ ដូច្នះទាមទារនូវតិចនិកមួយចំនួនដើម្បីដឹង។

ម្ចាស់គណនេយ្យដដែលបានបង្ហោះយ៉ាងដូច្នេះថា ៖ សូមប្រុងប្រយ័ត្នអ្នកលក់គ្នាយើង ក្រដាស់ប្រាក់ដុល្លាបន្លំសេរីថ្មីស្ទើរតែដូចតែម្តង – វិដេអូនេះ ពិត ឬមិនពិតយ៉ាងណា ក៏ជាមេរៀនចែករំលែកដ៏ល្អសំរាប់យើងទាំងអស់គ្នា៕ ប្រភពវិដេអូ៖ «ទទួលបានពីការចែករំលែកតាម Chat – សូមអរគុណប្អូនស្រីក្នុងដេអូដែលធ្វើការបកស្រាយបានយ៉ាងច្បាស់ងាយស្រួលយល់ និងពិនិត្យ ដោយក្តីគោរពពីហាង Baby Love Shop 🙏🙏🙏»


ប្រភព: thmeynews

Leave a Reply

Your email address will not be published. Required fields are marked *