សំណាស់មែន!!! បាន​រង្វាន់ ២,៥ លានដុល្លារ បន្ទាប់ពីរើសបានវត្ថុមួយនេះ

បុរស​ជំនាញ​ដើរ​រាវរក​លោហៈ​ម្នា​ក់នៅ​អង់គ្លេស បានទទួល​ប្រាក់រង្វាន់​សន្ធឹកសន្ធាប់​ដល់​ទៅ ២,៥ លាន​ដុល្លារ ក្រោយពេល​គាត់​រកឃើញ​វត្ថុ​ធ្វើ​ពី​មាស ប្រាក់ របស់​ជនជាតិ Viking នា​សតវត្ស​ទី​១០ ។​​សារព័ត៌មាន Independent ចុះផ្សាយ​ថ្ងៃទី​១៤ ឧសភា ឲ្យ​ដឹងថា លោក Derek Mc Lennan អ្នកជំនាញ​ការរុករក​លោហៈ​នៅ​អង់គ្លេស ទើប​ទទួលបាន​ប្រាក់រង្វាន់ ២,៥ លាន​ដុល្លារ បន្ទាប់ពី​បាន​រកឃើញ​ឃ្លាំង​ទ្រព្យ​ធំ​បំផុត​តាំង​ពីមុនមក ។​

​នេះ​ជាឃ្លាំង​ទ្រព្យ​បន្សល់ទុក​ពី​សតវត្ស​ទី​១០ ស្ថិតនៅ​តំបន់​និរតី Scotland ត្រូវបាន​គាត់​រកឃើញ​នៅ​ឆ្នាំ​២០១៤ ។ ឃ្លាំង​ទ្រព្យ​នេះ មាន​វត្ថុ​ប្រមាណ ១០០ មុខ កងដៃ ដង្កៀប​សក់ ចិញ្ចៀន ឈើឆ្កាង​របស់​សាសនា Kiro។​​វត្ថុ​ដែល Mc Lennan រកឃើញ ត្រូវបាន​ផលិត​ពី​ប្រាក់​ភាគច្រើន ហើយ​ក៏មាន​វត្ថុ​សម្បា​ញ និង​គ្រឿងសម្អាង​ពី​លោហៈធាតុ​មានតម្លៃ​ផ្សេងទៀត ។​

​សារៈមន្ទីរ​ជាតិ Scotland ឲ្យ​ដឹងថា ឃ្លាំង​ទ្រព្យ​នេះ​គឺ «​មានតែ​១​គត់​» ព្រោះ​វា​ផ្ទុក​នូវ​វត្ថុ​តំណាង​ឲ្យ​ទំនាក់ទំនង​ពុំ​ធ្លាប់​បានដឹង រវាង​មនុស្ស និង​មនុស្ស​នៅ​ទ្វីបអឺរ៉ុប អំឡុង​សតវត្ស​ទី​១០ ៕​

Leave a Reply

Your email address will not be published. Required fields are marked *