កសិករតិចមិនដឹងចុះ!​ របៀបមើលដីងាយៗដែលល្អសំរាប់ដាំដំណាំកសិកម្មឲ្យបានផលច្រើន…

+វិធី​វិភាគដី
-យើង​អាច​ចាប់​ដី​ដែល​សើ​ម យក​មក​ពូត​មូល​ជា​បាល់ ប្រសិនបើ​មិន​អាច​ពូត​មូល​បានទេ មានន័យ​ថា ដី​យើង​ខ្សាច់​ពេក


-ប្រសិនបើជា​យើង​ពូត​មូល​ជា​បាល់​បាន ហើយ​ផ្ទាត់​មិន​ព្រម​បែក មានន័យ​ថា ដី​នោះ ឥដ្ឋ​ពេក​ហើយ​-ដី​ដែល​មាន​ទម្រង់​ល្អ គឺ​យើង​អាច​ពូត​មូល​ជា​បាល់​បាន ហើយ​នៅពេល​ផ្ទា​ត់ វា​អាច​បែក​ជា​ដុំ​តូចៗ​បាន​បន្តិច​ម្តងៗចំពោះដី​ដែល​ល្អបំផុតសំរាប់ការដាំដុះដំណាំកសិកម្មគឺជាដីដែល៖
-​ដែល​មាន​ដំណាំ​ច្រើន​ប្រភេទ (​ជាពិសេស​រុក្ខជាតិ​ដុះ​ឯង​) ដុះ​លូតលាស់​បានល្អ
-​មាន​ក្លិន​ល្អ និង​ពណ៌​ក្រមៅ
​-មិន​ឥដ្ឋ​ពេក មិន​ខ្សាច់​ពេក

-​សំបូរ​ទៅ​ដោយ​សត្វល្អិត​រស់នៅ ដូចជា ជន្លេន និង​សត្វល្អិត​មាន​ប្រយោជន៍​ផ្សេងៗ​ទៀត​
-សំបូរ​ទៅ​ដោយ​ជាតិ​មមោក​នៅ​ស្រទាប់​ខាងលើ​
-អាច​ចាប់ និង​រក្សា​សំណើម និង​ជីជាតិ​បានល្អ ឬ​ហៅ​ថា ដី​មិន​ឆាប់​ស្ងួត​ពេក​
-មាន​ជម្រៅ​ជ្រៅ និង​ផុស​ល្អ ងាយស្រួល​ជីក​
-​មិន​មាន​ទឹក​ដក់​ជាំ​យូរ​

ប្រភព:freedomnews

Leave a Reply

Your email address will not be published. Required fields are marked *