ពេលទៅក្រៅប្រទេស ហើយបាត់លិខិតឆ្លងដែន កុំទាន់ភ័យអី គឺមានវិធី៣យ៉ាងអាចជួយបានយ៉ាងស្រួល
ម្នាក់ៗប្រាកដជាមានកាភ័យខ្លាចជាខ្លាំងបើសិនបាត់បង់លិខិតឆ្លងដែនរបស់ពួកគេអំឡុងពេលនៅបរទេសនោះ ហើយការបាត់បង់លិខិតឆ្លងដែនមានន័យថាអ្នកត្រូវជាប់គាំងនៅក្នុងប្រទេសមួយនោះ រីឯអ្នកខ្លះគិតថាលែងបានចេញពីប្រទេសនោះរួចហើយ តែសូមកុំបារម្មណ៍ឲ្យសោះបើសិនជាអ្នកជួបដូចរឿងបានរៀបរាប់ខាងលើនេះ ព្រោះមានវិធី ៣ យ៉ាងអាចជួយបានយ៉ាងស្រួលបំផុត ដូចនេះសូមមើលការណែនាំដូចខាងក្រោមនេះ៖
១. ទៅស្ថានីយប៉ូលិសដែលនៅជិតបំផុត ហើយដាក់ពាក្យស្នើសុំ
នៅពេលដឹងថាលិខិតឆ្លងដែនបានបាត់បង់ ឬត្រូវចោរលួចអ្នកគួរតែរាយការណ៍ពីការបាត់បង់ ឬឧបទ្ទវហេតុអ្វីភ្លាមៗទៅស្ថានីយប៉ូលិសដែលនៅជិតបំផុត។ សូមប្រាកដថាអ្នកបានទទួលច្បាប់ចម្លងនៃរបាយការណ៍ប៉ូលិស។ វានឹងមានអត្ថប្រយោជន៍ក្នុងករណីដែលលិខិតឆ្លងដែនរបស់អ្នកត្រូវបានគេយកទៅប្រើក្នុងគោលបំណងគួរឲ្យសង្ស័យ បន្ទាប់ពីវាបានបាត់។ របាយការណ៍របស់ប៉ូលិសនឹងធ្វើជាភស្តុតាងថានរណាម្នាក់ផ្សេងទៀតកំពុងប្រើវាជំនួសអ្នក។
២. ទៅស្ថានទូត
ស្វែងរក និងទាក់ទងទៅស្ថានទូត ឬស្ថានកុងស៊ុលនៅជិតបំផុត។ អ្នកត្រូវរាយការណ៍អំពីលិខិតឆ្លងដែនដែលបាត់ ឬចោរលួចទៅផ្នែកកុងស៊ុលជាពិសេស។ សម្រាប់ព័ត៌មានទំនាក់ទំនងស្ថានកុងស៊ុល និងស្ថានទូតអាចរកបាននៅលើទំព័រព័ត៌មានជាក់លាក់របស់ក្រសួងមហាផ្ទៃ។
៣. ទៅសុំធ្វើលិខិតឆ្លងដែនថ្មី
គួរតែថតរូបលិខិតឆ្លងដែនមួយសន្លឹក ដើម្បីទុកការពារខ្លាចក្រែងមានរឿងអ្វីកើតឡើងដោយចៃដន្យ ហើយមុនពេលធ្វើដំណើរទៅស្ថានទូត ឬស្ថានកុងស៊ុលសូមយករូបនោះទៅបង្ហាញផង។ រូបថតលិខិតឆ្លងដែនចាស់នឹងជួយពន្លឿនដំណើរការទទួលបានលិខិតឆ្លងដែនថ្មីជំនួស៕
ប្រភព៖cambpos