សម្តីចាក់ដោតណាស់!!! យុវតី​ម្នាក់បានសរសេររៀបរាប់ ក្រោយពីធ្វើ​ការ​សម្អាត​ក្រុង​ក្រចេះ​នៅ​បរិវេណចំណតរថយន្តថា…

នាពេលបច្ចុប្បន្ននេះ បញ្ហាសំរាមក៏ជាបញ្ហាចំបងដែលរាជរដ្ឋាភិបាលយើងកំពុងយកចិត្តទុកដាក់ជាខ្លាំង ជាពិសេសក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត គឺកំពុងខិតខំដុតដៃដុតជើង ដើម្បីដោះស្រាយបញ្ហានេះផងដែរ។

បើយើងងាកមកប្រជាជនកម្ពុជាយើងវិញឃើញថា មិនទាន់ចេះទុកដាក់សំរាមបានត្រឹមត្រូវទេ គឺចេះតែចោលតែម្តង មិនថាកន្លែងណាទេ អោយតែកន្លែងណាទំនេរ ដឹងតែចោលតែម្តង ទោះជាទីផ្សារធារណៈ​ កន្លែងកំសាន្ត ជាពិសេសពេលមានបុណ្យទាន កម្មវិធីផ្សេងៗ គេតែងតែឃើញក្រោមពីចប់ដឹងតែ សំរាមពេញកន្លែងនឹងតែម្តងហើយ។

ហើយបន្ទាប់ពីចប់កម្មវីធិនេះដែរ គេសង្កេតឃើញភាគច្រើន គឺតែងតែមានក្រុមយុវជនស្ម័គ្រចិត្ត ជនបរទេស គាត់មកជួយប្រមូល និងសំអាតសំរាមទាំងនោះ។ (បញ្ជាក់៖ តែក៏មានប្រជាជនដែលគាត់ចេះទុកដាក់សំរាមដែរ)។

ជាក់ស្តែងថ្មីៗនេះដែរ មន្ទីរទេសចរណ៍ខេត្តក្រចេះ បានផុសក្នុងផេករបស់ខ្លួនដោយបានសរសេររៀបរាប់ថា៖ #រួមគ្នាដើម្បីកម្ពុជាស្អាត​ ក្នុង​ចលនា​បំផុស​ស្មារតី​ប្រជា​ពលរដ្ឋ​ឲ្យចេះ​ស្រឡាញ់​ និងថែរក្សា​បរិស្ថាន​ ក្រុម​ការងារ​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ​ បាន​បន្តដឹកនាំ​ក្រុម​យុវជន​ យុវតី​មួយក្រុម ធ្វើ​ការ​សម្អាត​ក្រុង​ក្រចេះ​(Kratie Clean Up) នៅ​បរិវេណចំណតរថយន្ត​(បេនឡាន)​ ក្នុង​សង្កាត់​ក្រចេះ​ ក្រុង​ក្រចេះ។

កម្ពុជា​អាច​ស្រស់ស្អាត​ទៅបាន​ លុះត្រាតែ​ប្រជាជនម្នាក់ៗដែល​ជាកោសិកាសង្គមមានទំនួលខុសត្រូវខ្ពស់ចំពោះ បរិស្ថានដែលខ្លួនតាំងនៅ។ក្នុងនោះដែរអ្វីដែររឺតតែចាប់អារម្មណ៍បន្ថែមទៀតនោះគឺថា ​ក្រុម​យុវជន​ យុវតី​មួយក្រុមដែលបានចូលរួមនោះ មានម្នាក់ដែលមានឈ្មោះគណនីហ្វេកប៊ុកៈ Khut Punlork បានសរសរបន្ថែមថា៖

“គ្មានសង្គមជាតិណារីកចម្រេីនដោយគ្មានការចូលរួមពីប្រជាពលរដ្ឋនោះឡេីយ” អាណិតអ្នករើសសំរាមខ្លះផង កុំចេះតែពង្រាយពេក ចង់បានណាស់មុខមាត់ស្អាត កន្លែងរស់នៅស្អាត ដើរលេងរកតែកន្លែងស្អាត តែមិនចេះសម្អាត៕ប្រភព៖ Khut Punlork

Leave a Reply

Your email address will not be published. Required fields are marked *