ឃើញហើយហួសចិត្ត!!! ចចារតម្លៃមិនត្រូវ រដ្ឋាភិបាលមិនបង្ខំ ដោយសុខចិត្តធ្វើផ្លូវវាងជំនួសវិញ…

ការអភិវឌ្ឍន៍តែងតែមានការប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋហើយ គ្រាន់តែថាតិចឬច្រើនតែប៉ុននោះ។ នៅប្រទេសជាច្រើន ប្រជាពលរដ្ឋត្រូវបង្ខំចិត្តរើផ្ទះរបស់ខ្លួនចេញដោយមិនហ៊ានប្រឆាំងជាមួយក្រុមហ៊ុនសាងសង់ឡើយ ដោយខ្លះទទួលបានសំណង ហើយខ្លះទៀតគ្មានបានអ្វីបន្តិចសោះ។ ទោះជាយ៉ាងណាសម្រាប់នៅប្រទេសចិនឯណោះវិញ ចំពោះការរុះរើផ្ទះសម្បែងគឺត្រូវមានការព្រមព្រៀងជាមុនសិន។

រឿងរ៉ាវដែលបានកើតឡើងនៅទីក្រុង Zhengzhou ភាគកណ្តាលនៃប្រទេសចិននេះជាឧទាហរណ៍ស្រាប់។ មានគម្រោងធ្វើផ្លូវមួយបានសាងសង់ត្រូវកាត់ខាងមុខផ្ទះចាស់កំពស់បីជាន់ខាងលើនេះ។ ផ្ទះនេះមានមនុស្សរស់នៅចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។

ដើម្បីបានផ្លូវធំទូលាយដែលអាចអោយយាន្តយន្តធ្វើដំណើរច្រាសទិសគ្នាបានស្រួល គេតម្រូវត្រូវយកទីតាំងដីខាងមុខផ្ទះ ក៍ប៉ុ​ន្តែម្ចាស់វាពុំបានយល់ស្របចំពោះតម្លៃសំណងឡើយ។ ចុងក្រោយផ្លូវនៅទីនោះត្រូវរួមតូចម្ខាង។

បន្ទាប់ពីមានការសាងសង់រួចផ្លូវនៅក្បែរនោះមានសភាពមិនល្អឡើយ ដោយរថយ​ន្តត្រូវចតចាំរថយន្តដែលមកពីច្រាសទិសគ្នាធ្វើដំណើរអស់សិនទើបគេអាចបន្តដំណើរទៅមុខបាន៕

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ inspectshow

Leave a Reply

Your email address will not be published. Required fields are marked *