ចង់ដឹងទេ បងប្អូន? ពេលជួបពស់លេបកន្ទុយខ្លួនឯង ហើយវាងាប់រឹងឡើងស្ងួតដោយខ្លួនវានោះ

ពស់លេបកន្ទុយខ្លួនឯងហើយវាងាប់រឹងឡើងស្ងួតដោយខ្លួនវានោះ ថាបើបានជួបហើយនិងមានសំណាងល្អណាស់សម្រាប់អ្នកជួប ចូរអ្នករើសយកវាមករក្សាទុកទៅហើយយកសន្លឹកមាស់មកបិតគេផង បើចង់ប្រាថ្នាសុំអ្វីឲ្យអ្នកអុចធូបប្រាប់គេទៅចុះ នេះគឺជាពស់អាថ័នម្យ៉ាងឲ្យគុណល្អ តាមក្បួនបុរាណខាងថៃលោកប្រាប់ថាខ្លាំងពូកែខាងរកស៊ីមានទ្រព្យសម្បត្តិសម្បូរណ៍ហូរហៀមិនចេះអត់មិនចេះខ្វះខាត ជាមេត្តាមហានិយមការពារផងដែរបាទ។


ក្នុងលោកយើងនេះបើមានរបស់សុទ្ធហើយ វាក៏មានរបស់ក្លែងក្លាយកើតឡើងព្រមៗគ្នាដែរបាទ…គ្មាននរណាទៅហាមឃាត់អ្នកធ្វើក្លែងក្លាយហ្នឹងបានឡើយ..តែអ្នកគោរពអ្នកជំនឿសូមចេះគិតត្រិះរិះពិចារណារកហេតុផលក្នុងជំនឿហ្នឹងដោយខ្លួនឯងផងបាទ សម្រាប់ខ្ញុំរបស់នេះ ខ្ញុំគ្មានសំណាងបានជួបវាទេ ការសរសេរបង្ហស់នេះជាការចែករំលែកនូវក្បួនជំនឿពីរបុរាណដែលយើងធ្លាប់ចេះធ្លាប់ដឹងតែប៉ុណ្ណោះ។

មនុស្សអគតិប្រឆាំងមើលងាយនិងក្បួនសាស្ត្រជាចំណេះចេះដឹងប្រឆាំងនិងក្បួនជំនឿបុរាណពីរដូនតា..អ្វីដែលបាត់បង់ទាំងឡាយនោះក៏ដោយសារព្រោះតែមានមនុស្សប្រភេទនេះ វាមិនដែលចេះជួយចូកជួយចែវទេ..មានតែចូលចិត្តចង់ជាន់បន្លិចអោយលង់បាត់បង់សាបសូន្យ។


ប្រភព៖wearekhmer

Leave a Reply

Your email address will not be published. Required fields are marked *