គាំទ្រអត់បងប្អូន!!!​ យើងរួមគ្នាកាត់បន្ថយថង់ប្លាស្ទិកដោយប្រើស្លឹកចេកជំនួសវិញ

បញ្ហាដែលប្រជាជនទូទាំងពិភពលោកព្រួយបារម្ភនោះ គឺ​បញ្ហា​បរិស្ថាន​ ពោលគឺ​ សម្រាម​ប្លាស្ទិកដែលត្រូវបានគេបោះចោលទាំងគ្មានសណ្ដាប់ធ្នាប់​ ជាពិសេសកាកសំណល់បែបនេះថែមទាំងបំផ្លាញអាយុជីវិតមនុស្ស ​សត្វ ​និងភពផែនដីផងដែរ។

ដោយយល់ឃើញពីបញ្ហាថង់ផ្លាស្ទិកនាពេលបច្ចុប្បន្ន ​ប្រជាជនទូទាំងពិភពលោកបាននឹងកំពុងតែព្យាយាមកាត់បន្ថយផលិតផលផ្លាស្ទិកដែលប្រើម្តងចោល ​តែងាកមកប្រើរបស់ដែលអាចរក្សាទុកបានយូរ ​ឬអាចសម្អាតយកកប្រើប្រាស់ឡើងវិញ ​ពោលគឺរួមគ្នាកាត់បន្ថយ ​ឬឈប់ប្រើប្រាស់របស់ធ្វើពីផ្លាស្ទិកតែម្តង។

យោងទៅតាមរយៈរូបភាពប៉ុន្មានសន្លឹកដេលត្រូវបានគេនាំគ្នាបង្ហោះលើបណ្តាញសង្គមព្រោងព្រាត ​ធ្វើឱ្យគ្រប់គ្នាយល់ឃើញថាជាគំនិតល្អ ហើយយេីងគួរតែចូលរួមសម្អាតបរិស្ថាន កាត់បន្ថយការប្រេីប្រាស់ប្លាស្ទិក ដាកមកប្រើប្រាស់ផលិតផលកែច្នៃចេញពី​ស្លឹក​ រុក្ខជាតិដូចជា​ ស្លឹក​ឈូក​ ស្លឹកចេកជាដេីម​ ដែលនេះអាចឱ្យយេីងមេីលទៅវាឃេីញស្រស់ស្អាតបែបពណ៌បៃតងខ្ចីតែម្ដង​ ។

និងជាពិសេស​ ពេលដែលបងប្អូនទៅផ្សារគួរតែ​ មានជាកន្រ្តក​ផ្ដៅដែលជាស្នាដៃខ្មែរ​ សម្រាប់ដាក់របស់របរ ព្រោះនេះក៏ជា​ការចូលរួមចំណែក​ ជួយបរិស្ថាន​ផងដែរ​ ។ដូច្នេះបងប្អូនសូមជួយថែរក្សាបរិស្ថានធម្មជាតិរបស់យេីងផងព្រោះថា​ ការថែរក្សាគឺកេីតចេញពីបងប្អូនផ្ទាល់​ និងចូលរួមថែរក្សាខ្យល់ដង្ហេីមយេីងទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *