សិស្សពូកែគីមី បែកកម្មដ្ឋាន ទិញសារធាតុគីមីផ្សំយកទៅបំពុលមិត្តភក្តិ…(មានវីដេអូ)

អាមេរិក៖ សិស្សចិនរៀនជំនាញគីមីវិទ្យាម្នាក់ បានបែកគំនិតទិញសារធាតុគីមីមកផ្សំ ដើម្បីប៉ុនប៉ងយកវាទៅបំពុលមិត្តភក្តិជនជាតិអាហ្វ្រិកដែលរស់នៅក្នុងបន្ទប់ជាមួយគ្នាឲ្យស្លាប់។ នេះយោងតាមសារព័ត៌មាន BBC និស្សិតឈ្មោះ Yukai Yang ត្រូវបានចាប់ខ្លួនដល់កន្លែងស្នាក់នៅ កាលពីថ្ងៃព្រហស្បត្តិ៍ ទី២០ ខែធ្នូ កន្លងទៅនេះ។ ចំណែកជនរងគ្រោះមានឈ្មោះ Juwan Royal ជាសិស្សជនជាតិអាហ្វ្រិកដែលបានមករៀនសូត្របន្តនៅទឹកដីអាមេរិក និងរស់នៅក្នុងបន្ទប់ជាមួយនឹងជនល្មើស។

យោងតាមប្រសាសន៍របស់រដ្ឋអាជ្ញាអាមេរិកបានឲ្យដឹងថា គាត់បានរកឃើញសារធាតុគីមីប្រភេទ (thallium) នៅក្នុងអាហារ និងទឹករបស់សិស្សអាហ្វ្រិកដែលជាជនរងគ្រោះ។ គួរឱ្យដឹងថា ឥឡូវនេះ សិស្សអាហ្វ្រិករូបនេះកំពុងទទួលរងការឈឺចាប់ដោយសារប្រតិកម្មគីមីទាំងអស់នោះ។

យោងតាមសម្តីរបស់ជនល្មើស Yukai Yang បានឲ្យដឹងថា គេពិតជាបានកុម្ម៉ង់ទិញសារធាតុគីមី (thallium) និងសារធាតុគីមីផ្សេងទៀតមែននៅលើប្រព័ន្ធអ៊ីនធឺណិត។ គេបន្តថា “ប៉ុន្តែមូលហេតុដែលខ្ញុំទិញសារធាតុគីមីទាំងអស់នេះមក ដោយសារខ្ញុំមានបំណងចង់បំពុលខ្លួនឯង បើខ្ញុំធ្វើមិនបានល្អក្នុងការប្រលងនាពេលខាងមុខនេះ” ។

យ៉ាងណាមិញ អាជ្ញាធរបានរកឃើញថា សិស្សចិនម្នាក់នេះក៏បានធ្វើការរើសអើង ពូជសាសន៍លើជនរងគ្រោះខាងលើទៀតផង ដោយការយកទឹកថ្នាំពណ៌ (spray) មកបាញ់ក្នុងបន្ទប់។យោងតាមប្រភពសារព័ត៌មានដដែលបានបន្តថា សិស្សចិនម្នាក់នេះបានប៉ុនប៉ងចង់បំពុលសិស្សរងគ្រោះរយៈពេលជាច្រើនខែមកហើយ។ ហេតុការណ៍នេះកើតឡើងក្នុងបន្ទប់រៀនដែលពួកគេរស់នៅប្រចាំថ្ងៃ មានទីតាំងនៅមហាវិទ្យាល័យ Lehigh ស្ថិតក្នុងរដ្ឋ Pensylvania។

តាមការអះអាងពីសិស្សអាហ្វ្រិកដែលជាជនរងគ្រោះបានឲ្យដឹងថា ប្រតិកម្មនៃសារធាតុគីមីតែងតែធ្វើឲ្យគាត់មានអារម្មណ៍វិលមុខ ចង់ក្អួត និងញ័រដៃជើងជាញឹកញាប់។គួរបញ្ជាក់ថា សារធាតុគីមីគ្មានក្លិន និងពណ៌ thallium នេះជាប្រភេទគីមីម្យ៉ាងដែលគេច្រើនយកទៅផលិតជាថ្នាំបំពុលសត្វកណ្តុរ៕

មានវីដេអូនៅខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *