មិនដែលដឹងសោះ!!! ថាសំបកក្រូចឆ្មារ វាមានប្រយោជន៍ដល់ម្លឹង…

ក្រូចឆ្មារ ជាទូទៅគេយកតែទឹកវាយកមកដើម្បីប្រើជាមួយម្ហូបអាហារតែប៉ុណ្ណោះ ដើម្បីអោយអាហារមានរសជាតិទៅតាមចំណង់ចំណូលចិត្តរបស់គេ លើសពីនេះសំបកក្រូចឆ្មារ យើងអាចយកប្រើសម្រាប់បំបាត់ក្លិនបាន ជាមួយសម្ភារៈដែលយើងប្រើប្រាស់ជារៀងរាល់ថ្ងៃ។

ក្លិនដែលយើងចង់និយាយនោះគឺ ក្លិនដែលបណ្តាលមកម្ហូបអាហាររបស់យើងបរិភោគ ដូចជា ក្លិនឆ្អាប របស់ សាច់ ខ្យង ខ្ចៅ បង្គា បង្កង ក្តាម ត្រី អាហារសមុទ្រផ្សេងៗ ។ល។

​ហេតុដូចនេះ​ឯង បានជា​តាម​ភោជនីយដ្ឋាន ជាពិសេស ភោជនីយដ្ឋាន​អាហារ​សមុទ្រ នៅពេល​ទទួលទាន អាហារ​រួចរាល់​ហើយ នឹងមាន​ចាន​ដាក់​ទឹក សំបក​ក្រូចឆ្មារ បណ្តែត​ឡើងមក​អោយ​ភ្ញៀវ សម្រាប់​លាងដៃ ព្រោះថា ក្រៅពី​ជួយ​បំបាត់​ក្លិន​ហើយ​នោះ ថែមទាំង​ជួយ​អោយមាន​អារម្មណ៍ ស្រស់ស្រាយ​ទៀតផង ។​

អ្នក​អាច​យក​សំបក​ក្រូចឆ្មារ មក​ដាក់​នៅក្នុង ទូ​ក្លាស្សេ នឹង​ជួយ​បំបាត់​ក្លិន ដែល​អ្នក​មិន​ចូលចិត្ត បាន​ដូចគ្នា ។ ប៉ុន្តែ​ប្រសិនបើ​ត្រូវ​ប្រទះ​នឹង​ក្លិនឆ្អាប ត្រី​ខ្លាំងពេក​នោះ សូម​ណែនាំ​អោយប្រើ​ទឹកខ្មេះ លាយ​ជាមួយ​ទឹក មួយ​មុខ​ពាក់កណ្តាល យកមក​ដាំ​អោយ​ពុះ នឹង​ជួយ​បំបាត់​ក្លិនឆ្អាប បាន ។

​ប្រសិនបើ​អ្នក​ចង់ លាង​ផើង​ឡា​បូ​លុបលាង​មុខ​អោយ​ស្អាត ភ្លឺ​ថ្លា​នោះ​អាច​យក​ក្រូចឆ្មារ មក​ដុស​ជូត​តាម​ស្នាម​ប្រឡាក់ ដែល​ជាប់​នៅលើ​ផើង​បាន។

Leave a Reply

Your email address will not be published. Required fields are marked *