ព្រះអើយ ស្មានតែកូនស្រីកើតទាចទឹក!!! ពេលយកកូនទៅជួបពេទ្យពិនិត្យមើល ម្ដាយរន្ធត់ចិត្តស្ទើគាំងបេះដូង…

ប្រទេសចិន៖ យោងតាមបណ្ដាញសារពត៌មានចិនបានចុះផ្សាយពីរឿងមួយដែលធ្វើអោយក៏ក្រើកប្រទេសចិនទាំងមូល៖ អ្នកស្រីលាវ សៀងលី គាត់មានកូនស្រីមួយដែលមានអាយុទើបតែ ៩ ឆ្នាំ។ កូនស្រី របស់គាត់បានមានពោះរីកធំខុសប្រក្រតី គាត់បារម្ភពីកូនស្រីពេក គាត់បាននាំនាងទៅអោយគ្រូពេទ្យព្យាបាលដោយសង្ស័យថាកើតជំងឺទាចទឹក(ក្រឹនថ្លើម)។

ក្រោយពីលោកគ្រូពេទ្យពិនិត្យ ផ្ទៃពោះរបស់ក្មេសស្រីនេះ គ្រូពេទ្យបានប្រាប់ទៅម្ដាយរ​បស់ក្មេងស្រីថា ពោះរបស់កូនស្រីគាត់មិនមែនកើតជំងឺទាយទឹកទេ គឺក្មេងស្រីនេះមានផ្ទៃពោះ។ម្ដាយគ្រាន់តែលឺ សម្ដីរបស់លោកគ្រូពេទ្យរួច គាត់ន្ធត់ចិត្តស្ទើគាំងបេះដូង។គាត់យំ អាណិតកូនស្រីជាពន់ពេក ទើបតែអាយុបាន ៩ ឆ្នាំសោះ ជិវិតរបស់នាងត្រូវបំផ្លាញទាំងស្រុង។

យោងតាមចម្លើយសារភាព របស់ក្មេងស្រីបានអោយដឹងថា នាងត្រូវបានឪពុកចុងចាប់រំលោភ ហើយគំរាមមិនអោយនាងប្រាប់រឿងនេះ ទៅកាន់ម្ដាយរឺអ្នកផ្សេងឡើយ។

សូមបញ្ជាក់ថា ចំពោះឪពុកចុងពេលនេះ បានដឹងខ្លួនហើយបានរត់គេចខ្លួនបាត់ស្រមោល ហើយប៉ូលីសកំពុងតែស្វែងរកចាប់ខ្លួន។អ្នកស្រីលាវ សៀវលី បានរៀបរាប់ពីជិវិតរបស់នាងថា៖ គាត់បានលែងលះប្ដីរបស់គាត់កាលពីពីរឆ្នាំមុន ចំណងដៃអាពាពិពាហ៍ប្ដីមុនរបស់នាងបានបន្សល់ទុកកូនស្រីម្នាក់ដែលមានអាយុទើបមួយខួប ។ក្រោយពីរលែងលះគ្នាបានមួយឆ្នាំ អ្នកស្រីលាវ សៀងលី បានរៀបការជាមួយប្ដីថ្មី។

Leave a Reply

Your email address will not be published. Required fields are marked *