ជំនឿបុរាណខ្មែរ!!! អ្នកគួរដឹងដើម្បីបញ្ចៀសគ្រោះថា្នក់

ជំនឿបែបបុរាណគឺជាជំនឿដែលដូនតាយើងបានធ្វើនឹងអនុវត្តន៍មកតៗគ្នា តែមានជំនឿខ្លះត្រូវបានគេប្រឌិតឡើងដើម្បីកុហកភូតភូតែប៉ុណ្ណោះ តែថ្ងៃនេះយើងខ្ញុំសុំនាំប្រិយមិត្តទៅស្ដាបជំនឿរទាំង៧របស់ដូនតាយើងដែលមានជំនឿខ្លះបងប្អូននៅមិនដឹងនៅឡើយ។ ជំនឿទី1៖ ហាមកាត់សក់ថ្ងៃពុធ ព្រោះថ្ងៃនេះវាមិនសូវបើករាសីអោយមនុស្សទូទៅប៉ុន្មានទេ យល់ល្អកាត់ថ្ងៃច័ន្ទវិញ ជាថ្ងៃល្អនាំលាបនាំជ័យ។

ជំនឿទី2៖ ហាមដើរចូលវត្តដាច់ខាតបើដឹងថាខ្លួនកំពុងធ្លាក់មករដូវ ព្រោះវាជាអភង្គុលមិនល្អ។ជំនឿទី3៖ ហាមបើកទ្វារដាច់ខាតបើមានសម្លេងគោះនៅកណ្ដាលយប់អាធ្រាត ព្រោះវាជាសញ្ញាពួកវិញាណខ្មោចដែលមករកយើង។ជំនឿទី4៖ ហាមចេញដំណើរទៅណាអោយសោះបើលឺសម្លេងតុកកែដែលនៅផ្ទះយើងយំពេលថ្ងៃត្រង់ ព្រោះជាធម្មតាតុកកែយំតែពេលយប់ទេ បើយំពេលថ្ងៃវាជាសញ្ញាគ្រោះថ្នាក់ ព្រោះសត្វតុកកែជាវិញ្ញណរបស់ដូនតាយើងដែលនៅចាំមើលថែយើង។

ជំនឿទី5៖ ហាមពាក់ឈុតខ្មៅទៅមើលថែនាក់ជំងឺឬអ្នកកូនខ្ចីព្រោះវាជាសញ្ញាមិនល្អអាចធ្វើអោយពួកគេឆាប់ស្លាប់។ជំនឿទី6៖ ហាមធ្វើដំណើចេញពីផ្ទះដាច់ខាតបើលឺសម្លេងជីងចក់យំនៅពីមុខនឹងពីក្រោយយើងព្រោះវាជាសញ្ញាគ្រោះថ្នាក់ តែបើយំខាងៗយើងទៅចុះព្រោះវាជាសញ្ញាល្អ។​

ជំនឿទី7៖ នៅពេលដែលប្ដីដើរចូលព្រៃ ហាមអោយប្រពន្ធសិតសក់ឬបោសផ្ទះដាច់ខាត ព្រោះវាធ្វើអោយឃ្មុំដេញខ្ទេចឬដំរីដេញជាន់ រត់រួច មិនរួចគឺស្លាប់។ជំនឿទី8៖ សំឡេងដង្ហោយហៅពីខាងណា ក៏កុំឆ្លើយតបឱ្យសោះកណ្តាលយប់ បើបានឮសំឡេងស្រែកហៅ ឬសំឡេងអ្វីប្លែកៗទាំងដែលយើងនៅម្នាក់ឯងនោះ ហាមឆ្លើយតបជាដាច់ខាត!ព្រោះជឿថា ជាសំឡេងរបស់ដួងវិញ្ញាណដែលអាចនឹងមកលងបន្លាច ឬបើយើងឆ្លើយតប វានឹងក្លាយជាការអញ្ជើញវិញ្ញាណខ្មោចនោះចូលមកក្នុងផ្ទះ ដូច្នេះក៏ធ្វើជាមិនដឹងមិនឮទៅប្រសើរជាង ឬក៏កែបញ្ហានេះដោយការបើកបទភ្លេងឱ្យឮខ្លាំងៗ ឬមើលកុនក៏បាន។

ជំនឿទី9៖ អេស!? ក្លិនផ្សែងធូបមកពីណាអ៊ីចេះ អ្នកណាគេដុត?ពេលកណ្តាលយប់ បើបានធំក្លិនផ្សែងធូបរសាត់មក ចាស់ៗបុរាណជឿថា ជាវិញ្ញាណរបស់សាច់ញាតិជិតដិតក្នុងគ្រួសារមករកហើយ តែជួនកាលអាចជាក្លិនទៀនក្រអូបក៏មានដែរ។

ជំនឿទី10៖ កញ្ចក់…ម៉េចបានឆ្លុះហើយមិនឃើញរូបយើងតែម្នាក់ឯង?ឆ្លុះកញ្ចក់នៅពេលយប់អាធ្រាត្រ! នឹងរឹតតែសិតសក់ផងនោះ កុំគិតឱ្យសោះថា វានឹងគួរឱ្យភ័យរន្ធត់ប៉ុនណានោះ បើសិនជាមានអ្វីមួយលេចចេញឡើងនៅក្នុងកញ្ចក់ជារូបអ្នកផ្សេងដែលមិនមែនជារូបខ្លួនយើង៕

ប្រភពអត្ថបទ​ APP4I.COM​

Leave a Reply

Your email address will not be published. Required fields are marked *