អបអរសាទរផង!!! បឹងយក្សឡោមរបស់កម្ពុជា មានឈ្មោះជាប់ជាបឹងស្អាតជាងគេលើលោក

តាមការវាយតម្លៃពីគេហទំព័រ Earth​ Porm នាពាក់កណ្តាលខែធ្នូឆ្នាំ២០១៨នេះបានបង្ហាញថា បឹងយក្សឡោម នៅក្នុងស្រុកបានលុង ខេត្តរតនគិរីបានជាប់ចំណាត់​ថ្នាក់ជាបឹង ដែលស្រស់ស្អាតជាងគេក្នុងចំណោមបឹងទាំង១៥ក្នុងលោក។ រមណីយដ្ឋានបឹងយក្សឡោមមានអង្កត់ផ្ចិត៨០០ម៉ែត្រ និង ជម្រៅ៥០ម៉ែត្រ ។

បឹងនេះមានចម្ងាយប្រមាណជា៩គីឡូម៉ែត្រ ពីទីក្រុងបានលុង នៃខេត្តរតនគិរីនៃប្រទេសកម្ពុជា ។ មូលហេតុដែលនាំឱ្យបឹងយក្សឡោម​ទទួលបានចំណាត់ថ្នាក់​កំពូលនេះគឺដោយសារវាជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល ដែលមានប្រវត្តិដ៏អស្ចារ្យដោយបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពី ៤ ពាន់ឆ្នាំមុនមកម្ល៉េះ។ ម្យ៉ាងទៀតបឹងយក្សឡោមមានទំហំធំមើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សាដុះអមជុំវិញ ដែលជាម្លប់ត្រឈឹងត្រឈៃ រីឯផៃ្ទទឹកមានពណ៌‌ខៀវស្រងាត់ថ្លាឆ្វង់។

បឹងស្រស់ស្អាតជាងគេទាំង១៥ក្នុងពិភពលោកនេះ រួមមាន៖ទី១ បឹង Mount Mazama ស្ថិតក្នុងរដ្ឋអូរីហ្គុនសហរដ្ឋអាមេរិក គឺជាបឹងជ្រៅជាងគេក្នុងសហរដ្ឋអាមេរិក។ទី ២ បឹង Albertine Rift ស្ថិតនៅប្រទេសអាហ្វ្រិក។ទី៣ បឹង Mount Pinabuto ស្ថិតនៅប្រទេសហ្វ៊ីលីពីន។ទី ៤ បឹង Quilotoa ស្ថិតនៅប្រទេសអេក្វាទ័រ។ទី ៥ បឹង Kelimutu ស្ថិតនៅប្រទេសឥណ្ឌូណេស៊ី។ទី ៦ បឹង Heaven នៅកូរ៉េខាងជើង។

ទី៧ បឹង Licancabur ស្ថិតនៅប្រទេសស៊ីលី។ទី ៨ បឹង Main Crater Lake at Vulcan Point ស្ថិតនៅប្រទេសហ្វ៊ីលីពីន។ទី ៩ បឹង Mount Katmai ស្ថិតក្នុងរដ្ឋអាឡាស្កាសហរដ្ឋអាមេរិក។ទី ១០ បឹង Viti Geothermal ស្ថិតនៅប្រទេសអ៊ីស្លង់។ទី ១១ បឹង Kerid ស្ថិតនៅប្រទេសអ៊ីស្លង់។ទី ១២ បឹងយក្សឡោម ស្ថិតក្នុងខេត្តរតនគិរីប្រទេសកម្ពុជា។ទី ១៣ បឹង Deriba ស្ថិតក្នុងប្រទេសស៊ូដង់។ទី ១៤ បឹង Mount Ruapehu ស្ថិតក្នុងប្រទេសនូវែលសេឡង់ និង ទី ១៥ បឹង Okama ស្ថិតក្នុងប្រទេសជប៉ុន៕

ប្រភព៖ popular

Leave a Reply

Your email address will not be published. Required fields are marked *