ចង់បានរូបថតស្អាត មានអីទៅពិបាក!!! យកគូរស្នេហ៍ជាអ្នកពូកែថតរូបទៅ ពិតជាមិនខុសទេ

​នរណា​ក៏​ចេះ​ថតរូប​ដែរ​នា​សម័យ​បច្ចេកវិទ្យា​ដ៏​ជឿនលឿន​នេះ​ ​ប៉ុន្តែ​ខុសគ្នា​ត្រង់ថា​ ​មួយ​មាន​ជំនាញ​ពិតប្រាកដ​ ​និង​ ​មួយទៀត​គ្រាន់តែ​ថត​ទុក​មើលខ្លួន​ឯងធម្មតាៗ​ ​។​ ​អ្នកជំនាញ​ថតរូប​ដែល​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ ​ពួកគេ​យល់ដឹង​អំពី​ការ​ចាប់​ប្លង់​ដែល​មើលទៅ​ប្លែក​ខុសពី​អ្នកដទៃ​ ​យល់ដឹង​អំពី​ពន្លឺ​ ​និង​ ​របៀប​នៃ​ការឈរ​ថត​ ​ឬ​ ​អង្គុយ​ថត​ ​ដែល​ចេញ​មក​ស្អាត​ទាក់ភ្នែក​តែម្ដង​ ​។​

​ជាក់ស្ដែង​តាមរយៈ​គណនី​ហ្វេ​សប៊ុ​ក​ឈ្មោះថា​ ​Virak​ ​Chey​ ​ដែល​ជា​អ្នកថតរូប​ម្នាក់​ ​បាន​បង្ហោះ​រូប​ជាច្រើន​សន្លឹក​ពី​នារី​ម្នាក់​យ៉ាង​ស្រស់​សោភា​ដែល​ត្រូវជា​គូស្នេហ៍​របស់​លោក​ផ្ទាល់​ ​។​ ​

​រូបថត​ដ៏​ល្អឥតខ្ចោះ​ជាច្រើន​សន្លឹក​ ​ត្រូវ​បាន​បុរស​ខាងលើ​ថត​ជូន​នារី​ជាទីស្រឡាញ់​ ​ដើម្បី​ជា​កាដូ​ថ្ងៃខួបកំណើត​របស់​នាង​ ​នៅ​លើទឹក​ដី​អង្គរ​ ​ហើយគ្រប់​ប្លង់​ ​គ្រប់​ស្ទីល​ ​ជាពិសេស​ទេសភាព​នៅ​ពីក្រោយមើលទៅ​ពិតជា​ស្រស់​ស្អាត​ក្រៃលែង​ ​។​

​ក្រោយពី​រូបភាព​ទាំងនេះ​ត្រូវ​បាន​បង្ហោះ​ ​បាន​ធ្វើ​ឱ្យ​អ្នកប្រើ​បណ្ដាញ​សង្គមហ្វេសប៊ុក​សរ​សើរ​ពេញ​ៗ​មាត់​ ​។ ជាពិសេស​នារី​ម្នាក់​នោះ​ ​ពិតជា​មានសំណាង​ណាស់​ដែល​មាន​សង្សារ​ជា​អ្នកថតរូប​ ​បាន​រូប​ស្អា​តៗ​ទុក​បង្ហោះ​ដោយ​មិន​ចាំបាច់​ជួល​ជាង​ណាម​ក​ថត​ទេ​ ​៕


ប្រភពពី ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *