ជីវិតរបស់ស្ត្រី ដែលមានជើងធំជាងគេក្នុងពិភពលោក ដែលធ្វើឱ្យនាងរកប្រាក់បានយ៉ាងច្រើន ប៉ុន្តែត្រូវទទួលរងសោកនាដកម្មនៅចុងបញ្ចប់

បើទោះបីជារាងកាយមានរាងតូចក៏ដោយ ប៉ុន្តែស្ត្រីម្នាក់នេះមានជើងដ៏ធំហួសកម្រិត។ ជីវិតរបស់នាង រស់នៅដោយភាពមិនសប្បាយចិត្តខ្លាំងណាស់ ទោះបីជានាងអាចរកលុយបានយ៉ាងច្រើនដោយសារតែជើងធំទាំងគូរបស់នាងក៏ដោយ ប៉ុន្តែទីបំផុតនាងទទួលបាននូវសោកនាដកម្មដ៏អាក្រក់។

ស្រ្ដីម្នាក់នេះមានឈ្មោះថា Fannie Mills កើតនៅឆ្នាំ ១៨៥៩ នៅ Sussex ចក្រភពអង់គ្លេស ហើយបានធំធាត់នៅ Sandusky ជាទីក្រុងមួយនៅស្រុក Erie រដ្ឋ Ohio ។ ថ្វីបើមានរាងកាយតូចក៏ដោយ ជើងរបស់នាងមានទំហំធំណាស់។ ជើងទាំងគូនេះត្រូវបានគេនិយាយថា ដើម្បីបានស្បែកជើងមួយដែលសមជាមួយជើងរបស់ Fannie អ្នកផលិតស្បែកជើងត្រូវប្រើស្បែកពពែ ៣ ក្បាលដែលស្មើនឹងស្បែកជើងធម្មតាប្រហែល ៣០ គូឯណោះ ហើយស្រោមជើងទាំងពីរ គឺធំដូចជាខ្នើយចឹងដែរ។

ក្រុមវេជ្ជបណ្ឌិតបាននិយាយថាជំងឺចម្លែករបស់ Fannie ដែលគេហៅថា Milroy ត្រូវបានគេស្គាល់ថាជារោគសញ្ញាជំងឺមហារីកកូនកណ្តុរ ដែលបណ្តាលមកពីភាពមិនប្រក្រតីនៃកំណើតនៅក្នុងប្រព័ន្ធឡាំហ្វាទិចដែលបានធ្វើឱ្យជើងរបស់នាងលូតលាស់ជាមួយនឹងទំហំមិនប្រក្រតី។ ជើងដ៏ធំនេះ ធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់នាងមានការលំបាកណាស់។ Fannie Mills មិនអាចធ្វើអ្វីបានទេ បើគ្មានជំនួយពី Mary Brown ដែលជាមិត្តភក្ដិ ហើយក៏ជាគិលានុបដ្ឋាយិកាម្នាក់របស់នាង។

ជំងឺចម្លែក Milroy នេះ ត្រូវបានពិពណ៌នាជាលើកដំបូងនៅក្នុងឆ្នាំ ១៨៩១ ។ ជំងឺនេះបណ្តាលឱ្យមានលក្ខណៈមិនធម្មតាជាច្រើនចំពោះអ្នកជំងឺ ដែលរួមមាន កើតពកខ្ទុះ ក្រចកលឿង ហើមត្របកភ្នែកទ្វារដង ស្តាប់លេងលឺ…។ល។ ជំងឺនេះ ជាទូទៅកើតចំពោះស្ត្រី។ (ប្រហែល ៧០% ទៅ ៨០% នៃមនុស្សដែលមាន Milroy គឺជាស្ត្រី) ។ ទោះជាយ៉ាងណានៅថ្ងៃនោះសមាជិកគ្រួសាររបស់នាងមិនជឿ។

បើទោះបីជាជើងដែលមានទំហំធំបានធ្វើឱ្យមានឧបសគ្គជាច្រើនដល់ Fannies ក្នុងជីវិតរបស់នាងក៏ដោយ ប៉ុន្តែវាបានជួយនាងឱ្យរកប្រាក់បានជាច្រើន។ រូបថតនៃជើងខុសធម្មតារបស់ Fannie ត្រូវបានបង្ហាញជាសាធារណៈនៅឯសារមន្ទីរ Dime ដែលជាសារមន្ទីរអាមេរិកដ៏មានប្រជាប្រិយភាពនៅសតវត្សទី ១៩ ។

មិនយូរប៉ុន្មាន Fannie ទទួលបានឈ្មោះជា “ស្ត្រីមានជើងធំនៃ Ohio” ដ៏ល្បីល្បាញ។ អ្នកផ្សាយពាណិជ្ជកម្មបានខ្ចីកិត្តិនាមរបស់ Fannie ដើម្បីបង្ហាញពីផលិតផលរបស់ពួកគេ។ រូបភាពជើងដ៏ធំសម្បើមរបស់នាងបានបង្ហាញខ្លួននៅគ្រប់ទីកន្លែង។ នាងបានឡើងដល់កំពូល នៅពេលដែលក្រុមហ៊ុនបានចាប់ផ្តើមផ្សព្វផ្សាយពាណិជ្ជកម្ម ដោយឱ្យប្រាក់រង្វាន់ ៥០០០ដុល្លារ ចំពោះបរុសណាដែលចង់រៀបការជាមួយ Fannie ។

ហើយបន្ទាប់មកយុទ្ធនាការទីផ្សារនេះ សម្រេចបានលើសពីការរំពឹងទុក នៅពេលនោះ មិនត្រឹមតែរកប្រាក់បានរាប់លានដុល្លារពីថ្លៃចូលទៅមើលជើងធំរបស់ Fannie ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានប្រាក់បន្ថែមទៀត និងរង្វាន់ ៥០០០ដុល្លារទៀតផង ដោយសារតែ Fannie បានរៀបការជាមួយ William Brown មានអាយុ 46 ឆ្នាំ ហើយក៏ជាបងប្រុស នៃគិនុប្ឋយិកា Mary Brown ។ ជាពិសេសលោក William បានយល់ព្រមរៀបការដោយឥតល័ក្ខខ័ណ្ឌជាមួយ Fannie ។

Fannie បានរៀបការជាមួយ William នៅពេលនាងមានអាយុ ២៦ ឆ្នាំ ជាពេលដែលអាជីពរបស់នាងបាននាំមកនូវប្រាក់ចំណូលយ៉ាងច្រើន ដោយជើងនេះ នៅពេលនោះ Fannie អាចរកប្រាក់បាន ១៥០ដុល្លារ ក្នុងមួយសប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយ ជីវិតសប្បាយរីករាយរបស់ Fannie មិនបានយូរអង្វែងនោះទេ។

នៅឆ្នាំ ១៨៨៧ Fannie មានផ្ទៃពោះ ប៉ុន្តែនាងបានបាត់បង់ទារកនោះវិញ ដោយសាររលូតកូន។ សុខភាពរបស់នាងមានសញ្ញានៃការធ្លាក់ចុះ។ ក្នុងឆ្នាំ ១៨៩២ ជើងដ៏ធំសម្បើមកាន់តែមានទម្ងន់ធ្ងន់ខ្លាំង ដែល Fannie មិនអាចកំរើបានតទៅទៀតទេ។ Fannie ត្រូវបានគេបង្ខំឱ្យចូលនិវត្តន៍ពីមុនពេលកំណត់ ដោយសារតែជំងឺ។ មិនគួរឱ្យជឿដែលជំងឺ Milroy បានធ្វើទារុណកម្មស្ត្រីម្នាក់នេះយ៉ាងខ្លាំង នៅឆ្នាំនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *