គាត់ចង់រំលូតកូនចោល ដោយសារតែភាពក្រីក្រ ប៉ុន្តែគ្រូពេទ្យបដិសេធ តែ34 ឆ្នាំក្រោយមកកូនគាត់បានក្លាយជាមនុស្សល្បីល្បាញម្នាក់

ប្រហែលជាមានមនុស្សតិចតួចណាស់ដែលដឹងថាកាលពី 34 ឆ្នាំមុនខ្សែប្រយុទ្ធលំដាប់ទី 1 រូបនេះ ស្ទើរតែគ្មានវត្តមាននៅក្នុងពិភពលោកនេះឡើយ។

នៅថ្ងៃមួយ នៅពាក់កណ្តាលឆ្នាំ 1984 លោកស្រី Dolores Aveiro រស់នៅក្នុងតំបន់ហ្វុងជឺ បានកំពុងតែពពោះខ្សែប្រយុទ្ធរូបនេះ គឺលោក Cristiano Ronaldo តែដោយសារការងារមិនទៀងទាត់ ហើយត្រូវរស់នៅក្នុងភាពក្រីក្រផងនោះ មិនអាចបន្ថែមថែមសមាជិកម្នាក់ទៀតឡើយ។ ម្ដាយរបស់ Ronaldo បានសម្រេចចិត្តរំលូតកូនចោល តែជាសំណាងល្អ ដោយសារគ្រូពេទ្យបដិសេធ និងបានផ្ដល់ការណែនាំ បើមិនចឹងទេប្រហែលគ្មានរូបកីឡាករម្នាក់នេះនៅក្នុងលោក ។

ពេលត្រឡប់មកផ្ទះវិញ លោកស្រី Dolores មិនបានបោះបង់គំនិតរំលូតកូននេះឡើយ ដោយគាត់បានផឹករបស់ក្ដៅៗ និងព្យាយាមរាំអស់រយៈពេលជាច្រើនម៉ោង ដើម្បីទម្លាក់កូន។

តែទោះយ៉ាងណាក៏ដោយ អ្វីគ្រប់យ៉ាងត្រូវបានបរាជ័យ កូនរបស់គាត់បានចាប់កំណើតនៅថ្ងៃទី 5 ខែកុម្ភៈឆ្នាំ 1985 ជាមួយនឹងការទទួលយកជោគវាសនាដោយទឹកភ្នែករបស់ម្ដាយ គឺជាក្មេងប្រុសដ៏ស្រស់ស្អាតមួយរូប ហើយត្រូវបានដាក់ឈ្មោះថា Ronaldo ដែលយកតាមឈ្មោះរបស់ប្រធានាធិតីអាមេរិចទី ៤០ ឈ្មោះ Ronald Reagan។

វត្តមានរបស់ Ronaldo នៅក្នុងគ្រួសារបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារកាន់តែខ្លាំង។ ឳពុកឈ្មោះ Jose Denis ដែលជាអ្នកថែសួនច្បារ ត្រូវរកការងារធ្វើបន្ថែមជាអ្នក បោសសំអាត ដើម្បីរកប្រាក់ចំណូលថែមទៀត។ គ្រួសាររបស់់ពួកគេរស់នៅដ៏ក្រៀមក្រំបំផុត ដោយសារតែ Ronaldo ចូលចិត្តលេងតែបាល់ទាត់ មិនចូលចិត្តទៅសាលារៀននោះទេ។

Dolores បានបញ្ចុះបញ្ចូលប្តីរបស់នាង ឱ្យនាំ Ronaldo ចូលក្រុម Andorinha ដែលជាក្រុមក្នុងតំបន់។ អ្វីៗចាប់ផ្តើមពីទីនោះ ជាមួយការផ្ដើមដ៏លំបាក អន់ជាងក្មេងដទៃទៀតក្នុងក្រុម ប៉ុន្តែព្រោះការចូលចិត្ត និងការព្យាយាមយ៉ាងខ្លាំង Ronaldo បានក្លាយជាកីឡាករដ៏ខ្លាំងបំផុតប្រចាំតំបន់។

រឿងរ៉ាវបន្តទៀតលោកអ្នកប្រហែលជាបានដឹងហើយ ព្រោះពេលនេះគាត់គឺជាកីឡាករខ្សែប្រយុទ្ធលំដាប់ជួរមុខក្នុងពិភពបាល់ទាត់ពិភពលោក៕

ប្រភព៖sakkarach

Leave a Reply

Your email address will not be published. Required fields are marked *