ពេជ្រពណ៌លឿងដ៏កម្រមួយគ្រាប់ ត្រូវបានគេរកឃើញនៅកាណាដា មានតម្លៃខ្លាំងណាស់ (មានវីដេអូ)

កាណាដា៖ វាជាគ្រាប់ពេជ្រពណ៌លឿងដ៏កម្រ ដែលមានទំហំធំជាងពេជ្រដទៃ ត្រូវបានគេរកឃើញនៅអណ្តូងរ៉ែ Diavik ស្ថិតនៅជិតតំបន់ទឹកកកអាក់ទិច នៃប្រទេសកាណាដា។ពេជ្រលឿងថ្លាត្រចង់មួយគ្រាប់នេះមានទំហំ ៥៥២ការ៉ាត់ អមជាមួយទ្រង់ទ្រាយដូចជាគ្រាប់ពងទា។

យោងតាមសារព័ត៌មានដដែលបានបន្តថា ក្រុមហ៊ុនជីករ៉ែពេជ្រមួយដែលមានឈ្មោះថា Diavik Diamond Mine បានរកឃើញត្បូងពេជ្រដ៏មានតម្លៃមួយគ្រាប់នេះនៅអណ្តូងរ៉ែ Diavik ដែលមានទីតាំងស្ថិតនៅភូមិភាគខាងជើងតំបន់ទឹកកកអាក់ទិក នៃប្រទេសកាណាដា។ ក្រុមហ៊ុនជីករ៉ែពេជ្រខាងលើបានដាក់ឈ្មោះឲ្យពេជ្រពណ៌លឿងមួយគ្រាប់នេះថា “astonishing” មានន័យថា “អស្ចារ្យ”។

គួររម្លឹកថា កាលពីឆ្នាំ២០១៥ ត្បូងពេជ្រមួយគ្រាប់នេះ ត្រូវបានគេរកឃើញម្តងរួចមកហើយនៅអណ្តូងរ៉ែ Diavik ដូចគ្នា។ ប៉ុន្តែគ្រានោះពួកគេបានរកឃើញត្បូងពេជ្រកម្រនេះក្នុងទំហំត្រឹម ១៨៧,៧ ការ៉ាត់ ប៉ុណ្ណោះ។ បន្ទាប់ពីការរកឃើញវា ក្រុមហ៊ុនរ៉ែពេជ្រខាងលើបានដាក់ឈ្មោះឲ្យវាថា “Diavik Foxfire”។

គួរបញ្ជាក់ថា គ្រាប់ពេជ្រមានតម្លៃជាច្រើនគ្រាប់ត្រូវបានគេរកឃើញនៅអណ្តូងរ៉ែ Diavik នេះ។ ពួកគេចាប់ផ្តើមគម្រោងខួងយកពេជ្រនេះតាំងពីឆ្នាំ២០០៣មកម៉្លេះ។មិនតែប៉ុណ្ណោះ ត្បូងពេជ្រពណ៌លឿងទាំងចាស់ទាំងថ្មី នឹងត្រូវយកទៅដាក់លក់ក្នុងកម្មវិធីដេញថ្លៃ Christie ដែលអាចមានតម្លៃដល់ប្រមាណ ១,៣លានដុល្លារ៕

មានវីដេអូនៅខាងក្រោម៖

ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *