សូមជួយចែករំលែកបន្តផង!!! គេងមិនលក់មែនទេ សាកវិធីងាយៗ អនុវត្តតាមរូបមន្តនេះ អ្នកនឹងឃើញប្រសិទ្ធភាពភ្លាមៗ

អ្នកមានបញ្ហាគេងមិនលក់ ឬអត់ងងុយមែនទេ? អ្នកអាចសាកល្បងរូបមន្តដូចខាងក្រោមនេះ វាគឺជារូបមន្តដ៏ល្អបំផុត ដោយគ្រាន់តែអ្នកទទួលទានមួយកែវមុនចូលគេងតែប៉ុណ្ណោះ អ្នកនឹងងងុយគេងដូចជាកូនក្មេងអ៊ីចឹង។ រូបមន្តទឹកដោះគោលាយជាមួយនឹងទឹកឃ្មុំ គឺជារូបមន្តបែបងាយស្រួល ដែលត្រូវបានប្រើប្រាស់សម្រាប់ការអត់ងងុយ និងការគេងមិនលក់។

គ្រឿងផ្សំទាំងពីរនេះសុទ្ធសឹងមានប្រសិទ្ធភាពដូចគ្នា ហើយវាកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀតនៅពេលដែលអ្នកលាយបញ្ចូលគ្នា ខណៈដែលវាមិនមានផលប៉ះពាល់ដល់សុខភាពដូចជា ការលេបថ្នាំងងុយគេងឡើយ។គ្រឿងផ្សំ៖ ទឹកដោះគោជិតមួយកែវ ឬ ៧៥% នៃកែវ និងទឹកឃ្មុំ ១ស្លាបព្រាបាយ។

វិធីធ្វើ៖ ១.យកទឹកដោះគោទៅកម្តៅឲ្យក្តៅឧណ្ហៗ ប៉ុន្តែមិនត្រូវធ្វើឲ្យពុះឡើយ ២.យកទឹកដោះគោនោះពីចង្រ្កាន ហើយចាក់ចូលក្នុងកែវ រួចបន្ថែមទឹកឃ្មុំចូល ៣.កូរឲ្យសព្វល្អ រួចហើយទទួលទានយឺតៗ មុននឹងចូលគេង។បញ្ជាក់៖ សម្រាប់អ្នកទឹកនោមផ្អែម សូមធ្វើតាមរូបមន្តនេះ ដោយប្រើប្រាស់ទឹកដោះគោណាដែលគ្មានជាតិស្ករជំនួសវិញ៕

ប្រភព៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *