កម្រងវីដេអូនៃសកម្មភាពរបស់លោកស្រី”រស់ សេរីសុទ្ធា” អមជាមួយនិងបទ”ផ្ការីកលើមេឃ” ពិតជាអនុស្សាវរីយ៍មួយដ៏ល្អមែន (មានវីដេអូ)

លោកស្រី រស់ សេរីសុទ្ធា គឺជាតារាចម្រៀងជើងចាស់ដែលមានឈ្មោះបោះសម្លេងបំផុតនៅក្នុងកំឡុងទស្សវត្សឆ្នាំ ៦០ ហើយភាពល្បីល្បាញទាំងនោះគឺដោយសារតែសម្លេងដ៏ពីរោះក្រអៅក្រអួនមានទឹកដមតាំងពីកំណើតរបស់លោកស្រី ដែលជាហេតុធ្វើអ្នកគាំទ្រមួយចំនួនមិនថានៅក្នុងកំឡុងទស្សវត្សឆ្នាំនោះ ឬក៏កូនចៅជំនាន់ក្រោយនេះនោះទេគឺសុទ្ធតែមិនអាចបំភ្លេចពីសម្លេងដ៏មិនពិរោះមួយនេះបាននោះឡើយ ។

គួរបញ្ជាក់ផងដែរថាបើទោះបីជានាពេលបច្ចុប្បន្ននេះលោកស្រីបានលាចាកលោកនេះទៅហើយក៏ពិតមែនក៏បទចម្រៀងជាច្រើនបទរបស់លោកស្រីមិនបានស្លាប់បាតបង់ទៅតាមរូបលោកស្រីនោះឡើយ មិនត្រឹមតែប៉ុនណោះវាថែមទាំងបានជួយបំពេរអារម្មណ៍របស់កូនចៅជំនាន់ក្រោយមិនចេះជិនណាយថែមទាំងផង ។

ហើយខាងក្រោមនេះជាកម្រងខ្សែវីដេអូដ៏កម្របំផុតដែលបានបង្ហាញពីសកម្មភាពហ្វិកហាត់ទាហានលោតឆាត់យោងរបស់លោកស្រី អមជាមួយនិងបទចម្រៀង “ផ្ការីកលើមេឃ” ដ៏ពិរោះរណ្ដំ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅទៀតផងនោះ ទើបធ្វើអោយយើងចង់លើកយកវាមកបង្ហាញដល់កូនចៅជំនាន់ក្រោយដូចគ្នាអោយសណ្ដាប់ពីភាពក្លាហានរបស់កំពូលតារាចម្រៀងជើងចាស់ម្នាក់នេះខ្លាំងណាស់ ហើយយើងជឿជាក់វីដេអូមួយនេះមិនរូបយើងខ្ញុំផ្ទាល់ ឬក៏កូនចៅជំនាន់មួយចំនួននោះទេស្ទើរ​តែ​ពុំធ្លាប់បានទស្សនា និងស្ទើរតែពុំមានឱបានឃើញរូបរាង និងមុខមាត់ពិតរបស់លោកស្រីនោះឡើយ។

ផ្តល់សិទ្ធដោយ AMAPAPA.ME​

Leave a Reply

Your email address will not be published. Required fields are marked *