មិនធ្លាប់បានឃើញទេ!!! ប្រទះឃើញសាកសពសត្វចម្លែក មានដៃរវាមដូច មឹក

អូស្ត្រាលី៖ សាកសពសត្វចម្លែកមើលមិនយល់មួយក្បាល ត្រូវបានប្រទះឃើញ រសាត់អណ្ដែតមកទើរលើឆ្នេរខ្សាច់មួយកន្លែង ក្នុងប្រទេសអូស្រ្តាលី និងត្រូវបានគេថតបង្ហោះចែកចាយលើបណ្តាញសង្គម រហូតបង្កឲ្យមានការភ្ញាក់ផ្អើល។


បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន ចក្រភពអង់គ្លេស ដេលីម៉ែល ថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ បានឲ្យដឹងថា រូបភាពសត្វចម្លែកនេះ ត្រូវបានថតបង្ហោះចែកចាយដោយអ្នកលេងបណ្តាញសង្គម Riddit ម្នាក់ និងបានអះអាងប្រាប់ថា ម្តាយនិងមិត្តស្រីរបស់គេ បានប្រទះឃើញសត្វចម្លែកនេះ នៅលើឆ្នេរខ្សាច់ក្នុងកូនក្រុង Broome ភាគខាងជើងរដ្ឋ WA (ឬ Western Australia) ប្រទេសអូស្រ្តាលី។


ជាក់ស្តែង តាមរយៈរូបភាពសត្វចម្លែកនេះ គេឃើញមានព្រុយខ្មៅ ឬកូនដៃតូចៗបែកខ្ញែកជាច្រើន ដូចដៃមឹក នៅជុំវិញនឹងតំបន់ខ្លួនរបស់វា ខណៈដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន មានការភ្ញាក់ផ្អើល ងឿងឆ្ងល់ និងដាក់ជាសំណួរជាច្រើន ជុំវិញនឹងករណីប្រទះឃើញសត្វចម្លែកមួយក្បាលនេះ ហើយអ្នកខ្លះហៅវាថាជា អេលាន ថែមទៀតផង។


គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី មានមតិជាច្រើនជឿជាក់ និងសន្និដ្ឋានថា សត្វចម្លែកខាងលើនេះ អាចនិយាយបានថាជា ភាវថ្មសមុទ្រដែលមានជីវិត (ឬពពួកសារាយ) និងមានពណ៌ចម្រុះ ឬហៅថា «Sea Anemone» រស់នៅក្នុងទឹកជ្រៅ។ ពួកវាមានចលនា ផាត់ទៅផាត់មក ទៅតាមទំនោរនៃទឹក។

ប្រភេទរុក្ខជាតិ ឬសត្វប្រភេទនេះ ត្រូវបានគេដឹងថា ភាគច្រើនរកឃើញនៅតំបន់ដែនទឹកត្រូពិច នៃឆ្នេរសមុទ្ររដ្ឋ Western Australia ។ ពួកវាអាចរីកលូតលាស់ខ្លួនបានរហូតដល់ ៥០សង់ទីម៉ែត្រ ហើយជាទូទៅ ពួកវាមានពណ៌ចម្រុះស្អាតៗជាច្រើន៕តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?
ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *