វិធីសាស្តជម្រុះរោមតាមបែបធម្មជាតិ អាចសាកល្បងដោយខ្លួនឯងបាន!

មិនថាបុរស ឬនារីទេ ពេលខ្លះរោមធម្មជាតិ ដែលកាត់ ឬកោរហើយ ក៏ដុះមកវិញ នោះពិតជាគួរឱ្យធុញទ្រាន់។ បុរសៗ ជាញឹកញយសឹងតែរៀងរាល់ថ្ងៃ ត្រូវចំណាយពេលត្រូវកោររោមពុកមាត់ ពុកចង្ការ ដែលគួរឱ្យរំខាន បើមិនដូច្នេះទេ ពួកគេនឹងមានមុខមាត់ស្រម៉ូមមិនខានឡើយ។ ចំណែកឯនារីវិញ ក៏ត្រូវកោររោមដៃ ឬក៏រោមជើងផងដែរ ដើម្បីឱ្យមានភាពស្រស់ស្អាត និងសមជាសុភាពនារីនៅក្នុងភ្នែកអ្នកផងទាំងពួង។

តើមានវិធីណា ដែលអាចឱ្យពួកគេធ្វើការបំបាត់រោមទាំងនោះជារៀងរហូតដែរ ឬទេ?ការមានដុះរោមលើរាងកាយ គឺអាចបណ្តាលមកពី ភាពមិនស្មើគ្នានៃអរម៉ូន ការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវមួយចំនួន ការមករដូវមិនទៀងទាត់ ឬការមានគថ៌។បើទោះជាមានវិធីសម្រាប់បំបាត់រោមជាច្រើនរបៀប ដូចជាការជម្រុះរោម ការប្រើ Wax ការប្រើប្រព័ន្ធ Laser Hair Removal ដែលមានតម្លៃថ្លៃក៏ដោយ ក៏លទ្ធផលមិនបានត្រូវចិត្តនោះទេ ដោយខ្លះនៅតែមានរោមដុះមកវិញនៅលើកន្លែងនោះដដែល។

ប៉ុន្តែទោះជាយ៉ាងណា​ ក៏នៅតែមានវិធីធម្មជាតិ ងាយស្រួល ធ្វើបានដោយខ្លួនឯងសម្រាប់ជម្រុះរោមផងដែរ។ ក្រៅពីមានប្រសិទ្ធភាពហើយ វិធីនេះមានតម្លៃថោកជាងឆ្ងាយផងដែរ។សម្រាប់វិធីនេះ តម្រូវឱ្យអ្នកមានតែគ្រឿងផ្សំពីរមុខតែប៉ុណ្ណោះ និងរយៈពេលត្រឹមតែ ៥នាទី តែប៉ុណ្ណោះ។គ្រឿងផ្សំ៖ប្រេង baby oil មួយពែង, ម្សៅជាតិអ៊ីយ៉ូត ២ភាគរយ មួយស្លាបព្រា។

របៀបប្រើ៖ អ្នកគ្រាន់តែធ្វើការកូរចូលគ្នា រួចយកវាមកលាបនៅនឹងចំណុចរោមដែលអ្នកចង់ជម្រុះរយៈពេល ២ នាទី រួចទុកវាចោលប្រហែលជា ៥នាទី រួចយកក្រណាត់សើមមកជូតវាចេញជាការស្រេច។ អ្នកត្រូវធ្វើិរបៀបនេះដដែលៗ ប្រហែលជា ៤ ទៅ ៥ ថ្ងៃជាប់គ្នា នោះរោមរបស់អ្នកនឹងបាត់បន្តិចម្តងៗ រហូតដល់អស់។

មានមនុស្សជាច្រើន ធ្លាប់បានសាកល្បង និងបានប្រាប់ពីលទ្ធផលជាវិជ្ជមានសម្រាប់ពួកគេផងដែរ។ មិនថារោមចិញ្ចើម រោមពុកមាត់ ឬក៏រោមដៃ ឬរោមជើងនោះទេ ពួកគេនិយាយពីបទពិសោធន៏របស់ពួកគេថា ពួកគេទទួលបានជោគជ័យ ហើយរោមទាំងនោះមិនដុះមកវិញទេ។ប្រសិនបើអ្នកចង់ជម្រុះនូវរោមដែលតែងតែរំខានដល់អ្នកនោះ អ្នកអាចសាកល្បងនូវវិធីដ៏ងាយស្រួលនេះដោយខ្លួនឯង៕

ប្រភព៖ anarchak

Leave a Reply

Your email address will not be published. Required fields are marked *