ស៊ែរដាស់តឿនគ្នាផង!!! អ្នកជំនាញហាមមិនឲ្យទទួលទានអាហារទាំងនេះ…

អ្នកជំនាញផ្នែកសុខភាពនៅប្រទេសចិនបានបង្ហាញថា មានអាហារជាច្រើនណាស់ដែលមានរសជាតិឆ្ងាញ់ពិសារ ហើយមនុស្សជាច្រើនញ៉ាំស្ទើរតែរៀងរាល់ថ្ងៃ ក៏ប៉ុន្តែទន្ទឹមនឹងភាពឆ្ងាញ់ពិសារនោះវាក៏ផ្តល់គុណវិបត្តមកវិញផងដែរ។ជាពិសេស ចំពោះអ្នកដែលចូលចិត្តទទួលទានអាហារដូចជា សាច់គោអាំង ជ្រក់ ថ្លើមជ្រូក មី គ្រាប់ផ្កាឈូករ័ត្ន ប៊ីចេង អាចបង្កឲ្យកើតមហារីក បេះដូង និងជំងឺផ្សេងៗជាច្រើនទៀត។ ខាងក្រោមនេះ គឺជាអាហារដែលអ្នកគួរតែកាត់បន្ថយ ព្រោះវាអាចបង្កឲ្យកើតជំងឺធ្ងន់ធ្ងរបាន។

សាច់គោអាំង ៖ សាច់គោអាំងត្រូវបានចម្អិនដោយភ្លើងដែលមានកម្តៅខ្លាំង ហេតុនេះវានឹងបង្កឲ្យមានសារធាតុអីដ្រូសែនកាន់តែច្រើន ជាប់ផ្សែងភ្លើង ហើយអាចខ្លោចថែមទៀត។ទាំងនេះហើយ ជាកត្តាចម្បងដែលធ្វើឲ្យអ្នកចូលចិត្តទទួលទានសាច់អាំងទាំងឡាយត្រូវប្រឈមនឹងជំងឺមហារីកដោយមិនដឹងខ្លួន។

ជ្រក់៖ មិនថាជ្រក់ត្រសក់ ជ្រក់ស្ពៃ ឬជ្រក់ផ្សេងៗទៀតនោះទេ វាមានផ្ទុកអំបិលច្រើន ដែលនាំឲ្យរាងកាយកើនឡើងនៃជាតិសូដ្យូមកាន់តែខ្លាំង។ ដូច្នេះប្រសិនបើអ្នកបរិភោគញឹកញាប់ពេក ច្បាស់ជាធ្វើឲ្យសម្ពាធឈាមកើនឡើងខ្ពស់ ហើយត្រូវប្រឈមនឹងជំងឺបេះដូងជាមិនខាន។

ថ្លើមជ្រូក៖ នៅក្នុងថ្លើមជ្រូកមានផ្ទុកសារធាតុកូឡេស្តេរ៉ុលខ្ពស់ណាស់ ហើយប្រសិនបើអ្នកទទួលទានច្រើនពេក វានឹងបង្កើនហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល រួមទាំងជំងឺមហារីកផងដែរ។

មី៖ មី ជាអាហារដែលមនុស្សជាច្រើនចូលចិត្តបំផុត ប៉ុន្តែវាមានរសជាតិសិប្បនិម្មិត និងតម្លៃអាហារូបត្ថម្ភទាប។ ប្រសិនបើអ្នកបរិភោគមីកញ្ចប់ច្រើនពេក អាចបង្កឲ្យមានហានិភ័យកង្វះអាហារូបម្ថម្ភ និងប្រមូលផ្តុំជាតិពុលនៅក្នុងរាងកាយកាន់តែច្រើន។

Leave a Reply

Your email address will not be published. Required fields are marked *