កូនខ្មែរមកដឹងទាំងអស់គ្នា !!! ស្ដេចខ្មែរដែលកសាងអង្គរមុនគេ និងជាស្ដេចច្បាំងមិនដែលចាញ់(មានវីដេអូ)

ព្រះបាទសូយ៌្យវម៌្មទី២ រជ្ជកាល (គ.ស ១១១៣-១១៥០) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទ ធូលីជេងវ្រះកម្រតេង អញឝ្រីសូយ្យ៌វម៌្មទេវ (ធូលីព្រះបាទ ធូលីជើងព្រះគម្ដែង អញស្រីសូរ្យពម៌ទេព)។ បច្ឆាមរណនាម វ្រះបាទបរមវិឝ្ណុលោក។ ព្រះអង្គសោយរាជ្យនៅទីក្រុងយឝោធបុរ និងបានកសាងប្រាសាទអង្គរវត្ត បូជនីយដ្ឋានសាសនាធំបំផុតលើលោកដែលព្រះអង្គសង់ឧទ្ទិសដល់បរមទេវៈ”វិស្ណុ (ទំព័រនេះមិនទាន់​មាននៅឡើយទេ)””ព្រះវិហារ” ” និងស្ថាបនាបង្ហើយនូវសំណង់”ប្រាសាទភ្នំជីសូយ៌្យ

(ទំព័រនេះមិនទាន់​មាននៅឡើយទេ)” ប្រាសាទភ្នំជីសូយ៌្យ ស្ថាបត្យកម្មបូជនីយដ្ឋាន យុទ្ធនាការយោធាជាច្រើន និងការស្ដាររាជការឱ្យខ្លាំងឡើងវិញក្នុងរជ្ជកាលរបស់ទ្រង់បាននាំឱ្យពួកប្រវត្តិវិទូចាត់ទុកសូយ៌្យវម៌្មជាស្ដេចមួយអង្គក្នុងចំណោមស្ដេចដ៏អស្ចារ្យបំផុតនៃចក្រភពនេះ។ភស្តុតាងសិលាចារឹកលើកឡើងថាសូយ៌្យវម៌្មទី២បានសោយទិវង្គតនៅចន្លោះ គ.ស ១១៤៥ និង ១១៥០ ប្រហែលកំឡុងយុទ្ធនាការយោធាតទល់នឹងចាម្ប៉ា។

សូយ៌្យវម៌្មត្រូវបានគេថ្វាយបច្ឆាមរណនាមថា វ្រះបាទបរមវិឝ្ណុលោក ទ្រង់បានយាងទៅកាន់ស្ថាននៃព្រះវិឝ្ណុ។ អង្គរវត្តបានបញ្ចប់បង្ហើយលុះត្រាទាល់តែទ្រង់សោយទិវង្គតសិន។ រូបចំលាក់ទំនើបដែលយកលំនាំតាមព្រះឆាយាលក្ខ័ណ៍ក្នុងរាជវាំងរបស់ទ្រង់ជាចំលាក់លៀនរាក់ៗ អង្គរវត្តនាពេលសព្វថ្ងៃនេះ ស្វាគមន៍ចំពោះភ្ញៀវទេសចរណ៍ជាច្រើននៅឯព្រលានយន្តហោះ”សៀមរាប”សៀមរាប។ ក្លស់ជាច្រើនបានបាំងព្រះឆាយាលក្ខ័ណនៃព្រះមហាក្សត្រអង្គនេះ ពេលនោះពួកគេបានធ្វើតាមរូបពិតសូយ៌្យវម៌្មអស់ជិតជាងប្រាំបួនសតវត្សកន្លងមកហើយ។

ផ្តល់សិទ្ធដោយ AMAPAPA.ME​

Leave a Reply

Your email address will not be published. Required fields are marked *