មនុស្សភាគតិចណាស់បានស្គាល់!!! សត្វមួយប្រភេទនេះ…(មានវីដេអូ)

សត្វកែះរឺអាចហៅម៉្យាងទៀតថាសត្វតេះ ភិនភាគ៖ កែះមានសម្បុរខ្មៅប្រផេះ និងរោមវែងៗស្តើង។ វាមានដងខ្លួនខ្លី ហើយជើងទាំង៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ម្រុះខ្មៅ-ប្រផេះ-លឿង។ នៅលើពំនូលក្បាលរហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋានដូចជាប្រែង។

បបូរមាត់ពណ៌ស ហើយផ្នែកក្រោមកមានពណ៌លឿង ឬពណ៌ស ត្រចៀកវាវែងត្រង់ទៅលើ។ វាមានស្នែងដូចសត្វពពែ ដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០មម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ កន្ទុយខ្លី ហើយមានរោមសំពោងពណ៌ខ្មៅប្រផេះ។

ជីវសាស្ត្រ៖ កែះចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗ ដែលមានគំរបព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន។ កែះ មានជើងយ៉ាងចំណាប់ក្នុងការដើរឡើងតាមផ្ទាំងថ្មចោតៗ។ នៅពេលថ្ងៃវាចូលចិត្តសម្រាក់តាមគម្ពោតព្រៃក្រាស់ ហើយចេញរកស៊ីនៅពេលព្រឹកលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ សត្វកែះចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រករបស់វា ហើយគេអាចសម្គាល់វត្តមានវាដោយសារគំនរលាមក។

ដោយសារកែះជាសត្វដែលមានភាពរហ័សរហួន និងពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ដូចនេះគេកម្រជួបប្រទះវាណាស់។ រដូវបន្តពូជមាននៅខែតុលា និងខែធ្នូ ហើយកើតកូនបាន១ ជួនកាលភ្លោះមានដោយកម្រ បន្ទាប់ពីពពោះ៧ខែ។ កូនរស់នៅជាមួយមេវាស្ទើរពេញមួយឆ្នាំទើបចាកចេញ។

ស្ថានភាពអភិរក្ស៖ ប្រភេទសត្វនេះមានដង់ស៊ីតេរស់នៅកម្រិតទាប គេកម្រឃើញវាមានរស់នៅតាមតំនប់ទំនាបវាលស្មៅ ដូចសត្វទំពារអៀងដទៃទៀតណាស់ សត្វកែះកំពុងប្រឈមមុខនឹងការរងគ្រោះថ្នាក់ ដោយសារការបាត់បង់ទីជម្រករស់នៅ ការទាក់ចាប់ ឬបរបាញ់ពួកវាដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរ។ កែះស្ថិតក្នុងក្រុមមានដោយកម្រ វាត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ថាជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល។ សត្វកែះស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុញ្ញាសាយតេស៕

ប្រភព៖ SereySey Kh

Leave a Reply

Your email address will not be published. Required fields are marked *