រកឃើញហើយ !!! ឱសថបូរាណធម្មជាតិព្យាបាលជំងឺភ្លេចភ្លាំង វង្វេងវង្វាន់ ការចងចាំមិនល្អ…

រកបានហើយ ឱសថបូរាណធម្មជាតិព្យាបាលជំងឺវង្វេងវង្វាន់ ទទួលលទ្ធផលបានល្អណាស់ ពិសេសសម្រាប់មីងមា លោកយាយ លោកតា ដែលតែងមានអាការៈវង្វេងវង្វាន់។ឱ្យតែឈានដល់វ័យចំណាស់បន្តិច មិនថាបុរស ឬស្រ្តី តែងប្រទះបញ្ហាមួយដូចគ្នា គឺកើតមានការភ្លេចភ្លាំង ដូចជាភ្លេចឈ្មោះ ឬភ្លេចមិនដឹងថាយកវត្ថុអ្វីមួយទៅដាក់នៅទីណា។

គ្រាន់តែនៅចក្រភពអង់គ្លេសមួយ មានមនុស្សកើតជំងឺវង្វេងវង្វាន់ដល់ទៅ 850 000 នាក់ ឯនោះ ហើយគេប៉ាន់ប្រមាណថា មនុស្សជាង 20ម៉ឺននាក់ ទៀតកំពុងប្រឈមនឹងជំងឺនេះ។ តើមានវិធីបែបណាទៅ ទើបអាចដឹងថា កំពុងតែ ប្រឈមនឹងជំងឺនេះ?

សញ្ញាដែលបង្ហាញថា កំពុងប្រឈមនឹងជំងឺវង្វេងវង្វាន់ មានដូចជា-មិនសូវចាំរឿងរ៉ាវកន្លងទៅ ឬព្រឹត្តការណ៍ ទាំងដែលពីមុន មិនធ្លាប់បែបនេះ -ពិបាកយល់ ឬស្តាប់ការណែនាំពីវិទ្យុ ឬទូរទស្សន៍-មិនសូវចាំឈ្មោះ ឬវត្ថុនានា-ធ្លាប់ឮ អាន ឬឃើញ តែមិនចំណាំ -ពិបាកក្នុងការគិត ឬពន្យល់ ឆាប់ភ័យ ខឹង និងតានតឹង -អ្នកនៅជុំវិញចាប់ផ្តើមនិយាយពីភាពភ្លេចភ្លាំងរបស់អ្នក។

នាពេលបច្ចុប្បន្ន មនុស្សជាច្រើនប្រឈមនឹងជំងឺនេះ ដោយមិនដឹងខ្លួន ជាពិសេស ពេលឈានដល់វ័យកណ្តាល។ អ្នកជំនាញផ្នែកសុខភាព បានណែនាំថា វាមានសារៈសំខាន់ណាស់ ក្នុងការថែទាំសុខភាពតាំងពីដំបូង។ បើសង្កេតឃើញមានសញ្ញាខាងលើនេះ តាំងពីដំបូង អ្នកអាចយកចិត្ត ទុកដាក់ថែទាំខ្លួន ហើយអ្នកនៅជុំវិញ ឬសាច់ញាតិក៏បានយល់ និងថែទាំអ្នកបានកាន់តែដិតដល់ជាងមុនដែរ។ខាងក្រោមនេះជារូបមន្តបានព្យាបាលជំងឺវង្វេងវង្វាន់៖ ព្យាបាល៖ វង្វេងវង្វាន់

គ្រឿងផ្សំ៖លំអងផ្កាឈូក ១ក្តាប់ -ព្នៅស្ងួត ៣ចំណិត (យកទៅអាំងក៏បាន មិនអាំងក៏បាន តែបើអាំងនឹងកាន់តែឈ្ងុយ)-ស្លឹកគ្រៃស្រស់ ៣គល់ -ស្លឹកតយ ៣សន្លឹក (ដាក់យកក្លិន អាចដាក់ក៏បាន មិនដាក់ក៏បាន)។

វិធីធ្វើ និងប្រើប្រាស់៖ យកគ្រឿងផ្សំខាងលើដាំជាមួយទឹក ១លីត្រ ទទួលទានមួយថ្ងៃ ១កែវ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ ប្រភព៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *