ងឿងឆ្ងល់ជាខ្លាំង! ពេលដែលចាប់បានសត្វចម្លែកមួយក្បាល មេីលទៅត្រីក៏មិនដូច ពស់ក៏មិនដូច ពេលដឹងកាពិតក៏យកទៅប្រលែងភ្លាម
ការពិត មានសត្វច្រេីនប្រភេទណាស់ ដែលមនុស្សមិនអាចស្គាល់អស់នោះទេ ចំណែកឯសត្វមួយប្រភេទទៀត ចាប់ផ្តើមលែងមានអ្នកស្គាល់ ដោយសារតែកត្តាជិតផុតពូជ ក្រោយពីមានអ្នកប្រមាញ់ និងជនល្មើសមួយចំនួន បានធ្វេីការបរបាញ់ និងកាប់សម្លាប់គ្នាតាមរូបភាពជាច្រេីន ដេីម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
ដោយឡែក បុរសជាអ្នកនេសាទម្នាក់ រស់នៅក្នុងក្រុងម៉នចៀងស៊ី ប្រទេសចិន តែងតែចេញទៅនេសាទត្រីនៅទន្លេមួយកន្លែងជារៀងរាល់ថ្ងៃ លុះថ្ងៃមួយស្រាប់តែប្រទះឃេីញសត្វចម្លែកមួយក្បាល មេីលទៅត្រីក៏មិនដូច ពស់ក៏មិនដូច ទេីបក៏បានចាប់យកមកអោយអ្នកភូមិជួយមេីល ក្រែងលបានស្គាល់។
គួរបញ្ជាក់ដែរថា ចំពោះសត្វចម្លែកមួយក្បាលខាងលេីនេះ វាមានស្រកាពីក្បាលដល់កន្ទុយ មានច្រមុះស្រួច និងមានជើងចំនួនបួន ។ នៅពេលដែលមកដល់ផ្ទះ បុរសអ្នកនេសាទរូបនេះ ក៏បានប្រញាប់ប្រញាល់ ទៅហៅអ្នកភូមិឲ្យមកជួយមេីល ប៉ុន្តែមិនមានអ្នកណាស្គាល់សត្វចម្លែកនេះនោះទេ ។
ក្រោយមក ស្រាប់តែមានបុរសម្នាក់ ក៏បានដើរមកប្រាប់ថា នេះគឺជាសត្វពង្រូល ដោយបានបន្តទៀតថា នេះជាសត្វដែលកម្របំផុត នឹងកំពុងតែជិតផុតពូជទៀតផង បុរសអ្នកនេសាទលឺបែបនេះ ក៏បានសម្រេចយកសត្វនេះ ទៅប្រលែងវិញ ដើម្បីអោយវាមានកូនចៅបន្តទៀត ជៀសផុតពីការផុតពូជ។