ចឹងសោះ ខំតែភ័យ​!!! មូលហេតុដែលគេដាក់ឈ្មោះថាជា​ ​“ត្រីក្តចិន​“

បងប្អូន​ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​មានចម្ងល់​ទាក់ទងនិង​និងការហៅប្រភេទ​ត្រីនេះ​ជាឈ្មោះ ត្រីក្តចិន​ ដែលពិតជាប្លែក​ និង​គួរឲ្យ​ចាប់អារម្មណ៍​ណាស់មែនទេ​ ក្នុងនោះដែរ​ ក៏មាន​បុគ្គល​មួយ​ចំនួន​បានចោទជាសំណួរផងដែរ​ មូលហេតុ​អ្វី​បានជាប្រើឈ្មោះបែបនេះទៅវិញ​? តោះមកស្តាប់ការ​បកស្រាយ​ទាំងអស់គ្នា។

ចំពោះ​ត្រីប្រភេទត្រីនេះ​ ដែល​បច្ចុប្បន្ន​គេយកវាមកធ្វើជាធ្វើប្រហិត​ ធ្វើងៀត​ ក៏ព្រោះតែ​វាមិនសូវ​សំបូរត្រីដូចកាលពីមុន​ ហើយកាលពីមុននេះ​ ត្រីក្តចិន​ គឺគេមិនចង់និងទទួលទាននោះទេ​ អាចនិយាយបានថាវាជាជម្រើសចុងក្រោយហើយដែលគេយកវាមក​បរិភោគ​ ព្រោះ​សាច់វាសាច់ផុយៗ ជ្រាយៗ​ សាបៗ​ និងមិនសូវមានជាតិ បើយកទៅស្លស្លុកមិនសូវត្រូវនោះទេ។

សំណួរមួយទៀតបានចោទសួរថា​ ចុះមិនដាក់ក្តខ្មែរទៅ​ ម៉េចបានជាទៅដាក់ក្តចិនទៅវិញ? ចំពោះ​ប្រភេទត្រីនេះ​ ត្រីនេះមានសម្បុរស ដែលខ្មែរយើងចំនាំសម្គាល់ថា ឲ្យតែសគឺជាចិន ឬក៏​បារាំង​ មួយ​ទៀត​នោះ​ ត្រីនេះ ជាប្រភេទត្រីខ្សោយ ឆាប់ងាប់ ឆាប់អន់សាច់។

ហើយនៅពេលដែលអ្នកនេសាទបង់សំណាញ់​ ឬក៏​ដាក់មងបាន​ គឺជាប់ពិបាកដោះ ធ្មេញរបស់​វាបំផ្លាញមងច្រើន ព្រោះ​វា​មានធ្មេញច្រើន​ ហើយសាច់វាក៏គេមិនចូលចិត្តហូបទៀត​ ទើបអ្នកនេសាទមាន​អារម្មណ៍​ខឹង​ ទើបរាល់នេសាទបាន​ គឺតែងតែនិយាយថា​ មិនដឹងជាត្រីក្ដអីទេ​ យូរ​ៗទៅទើបក្លាយជាត្រីក្តចិនជាប់មកដល់សព្វថ្ងៃនេះមកតែម្តង។

Leave a Reply

Your email address will not be published. Required fields are marked *