បើអ្នក​មិន​ចង់​ខក​ចិត្តទេ!!! កុំ​យក​បេះដូង​ទៅ​ផ្ញើ​នឹង​មនុស្ស​ប្រុស​ដែល​មាន​ចំណុច ៥នេះ

មនុស្ស​ប្រុស​ម្នាក់​ចាប់​អារម្មណ៍​អ្នក ហើយ​ក៏​ចាប់​ផ្ដើម​ទាក់ទង​អ្នក អ្នក​គួរ​តែ​សង្កេត​មើល​ពី​គេ​មួយ​រយៈសិន។ ពេល​ខ្លះ​គេ​គ្រាន់​តែ​ចូល​មក​ដើម្បី​តែ​កំដរ​អារម្មណ៍​គេ​មួយ​ភ្លែត ឬ​ក៏​យក​អ្នកគ្រាន់​តែ​លេង​សើច​ប៉ុណ្ណោះ តែ​បើ​ប្រហែស​អ្នក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គេ​នោះ អ្នក​នឹង​ក្លាយ​ជា​អ្នក​ទឹក​ភ្នែក។ បើ​មួយ​រយៈ​ដែល​អ្នក​សាក​ល្បង​និយាយ​ជាមួយ​គេ Date ជាមួយ​គេ ហើយ​គេ​មាន​ចំណុច​ទាំង​នេះ អ្នក​មិន​គួរ​យក​បេះដូង​អ្នក​ទៅ​ផ្ញើ​នឹង​មនុស្ស​ប្រុស​ម្នាក់​នោះ​ឡើយ ៖

១. ម្ដង​ខ្វល់​ខ្វាយ​ពី​អ្នក ម្ដង​ក៏​អត់ អារម្មណ៍​អំពិលអំពែក​បែប​នេះ គឺ​មិន​ខុស​អី​ពី​គេ​អផ្សុក​ហើយ​ត្រូវ​ការ​អ្នក​កំដរ​នោះ​ទេ។ ពេល​ខ្លះ​គេ​មើល​ទៅ​ដូច​ស្រឡាញ់​អ្នក ខ្វល់​អ្នក​ណាស់ តែ​ពេល​ខ្លះ​ទៀត​កុះ​ទុក​អ្នក​កន្លៀត​ជញ្ជាំង ដោយ​មិន​រវីរវល់​សោះ។

២. គេ​ចង់​ជួប​អ្នក​បាន តែ​ពេល​អ្នក​ចង់​ជួប​គេ​វិញ​គឺ​ពិបាក ពេល​គេ​ Date អ្នក​គឺ​អ្នក​អាច​មក​ជួប​គេ​បាន តែ​ពេល​ណា​អ្នក​ចង់​ជួប​គេ​វិញ គឺ​ពិបាក​ព្រោះ ពេល​ខ្លះ​ទាក់ទង​ទៅ​គេ​មិន​បាន ឬ​ក៏​គេ​ប្រាប់​ថា​រវល់​នេះ​រវល់​នោះ​ជា​ដើម។

៣. សារ​របស់​អ្នក​មិន​សូវ​ជា​សំខាន់ ពេល​ខ្លះ​ Chat ទៅ​គេ​ហើយ​គេ​មិន​មើល ហើយ​ទម្រាំ​គេ​តប​គឺ​ប្រើ​ពេល​យូរ។ ពេល​ខ្លះ​ Seen ហើយ​ក៏​មិន​តប​ក៏​មាន រហូត​គេ​នឹក​គេ​មើល នឹក​ឃើញ​តប​គេ​ក៏​តប​ទៅ។ បើ​គេ​ពិត​ជា​ស្រឡាញ់​អ្នក​មែន​គេ​គួរ​តែ​ទុក​អ្នក​សំខាន់​ជាង​នេះ មិន​មែន​ទុក​អ្នក​ជា​ជម្រើស​បែប​នេះ​ទេ។

៤. មិន​និយាយ​អី​ឲ្យ​ច្បាស់​លាស់ ទាក់ទង​គ្នា​មួយ​រយៈ ចេញ​ទៅ​ក្រៅ​ជាមួយ​គ្នា តែ​បើ​សួរ​ថា​ត្រូវ​ជា​អី​នឹង​គ្នា គឺ​មិន​ដឹង​សោះ។ មិត្តភក្តិ​មិន​ចំ​ជា​មិត្តភក្តិ សង្សារ​ក៏​មិន​ចំជា​សង្សារ និយាយ​រួម​គឺ​ស្រពិចស្រពិល​តែ​ម្ដង។​ នេះ​គឺ​គេ​មិន​ច្បាស់​ជាមួយ​ខ្លួន​ឯង ហើយ​គេ​ក៏​មិន​ទាន់​ច្បាស់ ជាមួយ​អ្នក​ដែរ។

៥. ហីៗ​ជាមួយ​អ្នក ចេះ​តែ​ប្រាប់​ថា​ចូលចិត្ត​អ្នក ស្រឡាញ់​អ្នក​តែ​ទង្វើ​វិញ​គឺ​សូន្យ​តែ​ម្ដង។ មិន​ខ្វល់​ពី​អ្នក​ មិន​ទាក់ទង​មក​អ្នក​សោះ​ក៏​មាន។ បើ​មនុស្ស​ស្រឡាញ់​គេ​ខ្វល់ គេ​សួរនាំ​ហើយ​តែ​គេ​វិញ​ហីៗ មិន​ខ្វល់។ បើ​គេ​ពិត​ជា​មាន​ទង្វើ​បែប​នេះ​មែន គួរ​តែ​ដក​ខ្លួន​ទៅ កុំ​បន្ត​ទៅ​មុខ​ទៀត​អី ព្រោះ​គេ​គ្រាន់​តែ​យក​អ្នក​លេង​តែ​ប៉ុណ្ណោះ៕

​ប្រភពពី កញ្ញា

Leave a Reply

Your email address will not be published. Required fields are marked *