ពិតជាប្រសើរណាស់!!! ត្រចៀក​ទន្សាយ​អាច​ព្យាបាល​រោគ​ថ្លើម ​និង​ផ្តាសាយ…

ត្រចៀក​ទន្សាយ​គឺជា​រុក្ខជាតិ​ម្យ៉ាង​ដែលមាន​ដុះ​នៅ​ស្ទើរ​គ្រប់​ទីកន្លែង​តាម​ដី​ទំនេរ និង​វាលស្មៅ​។ តាម​អ្នកឯកទេស​ឪ​សថ​បុរាណ​ខ្មែរ​បានអោយដឹងថា រុក្ខជាតិ​នេះ​ជួយ​ព្យាបាល​ជំងឺ​ក្អក ផ្តាសាយ រោគ​សើ​ស្បែក រោគ​ថ្លើម​និង​ជំងឺ​ជាច្រើន​មុខ​ទៀត​។​​គេ​ប្រើប្រាស់​រុក្ខជាតិ​នេះ​ទាំងមូល​ដើម្បី​យកមក​ធ្វើការ​ព្យាបាល​ជំងឺ​។​

​ការព្យាបាល ៖ ស្ងោរ​ផឹក​រុក្ខជាតិ​ទាំងមូល ព្យាបាល​រោគ​ថ្លើម ឬ ព្យាបាល ក្អក ផ្តាសាយ​។​រុក្ខជាតិ​ទាំងមូល​កំឡោច ព្យាបាល​រោគ​សើ​ស្បែក។​

កំរិត​ប្រើ ៖ ស្ងួត​១៥-៣០​ក្រាម​ដាំ​ផឹក​។​មុន​ប្រើប្រាស់​យក​ល្អ​គួរ​ទាក់ទង​កន្លែង​លក់​ថ្នាំបុរាណ​ខ្មែរ​ដែលមាន​ការទទួល​ស្គាល់​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh

Leave a Reply

Your email address will not be published. Required fields are marked *