ដំណឹងល្អ! សម្រាប់អ្នកកើតធ្លាក់សរ៉ាំរៃ ជំងឺគ្រុនពោះវៀន ក្រពះដែលលេបថ្នាំមិនជា វិធីនេះព្យាបាលយ៉ាងស័ក្តិសិទ្ធដោយមិនអស់ប្រាក់

ជួយ share ចែករំលែកបន្តដល់អ្នកឈឺផងដូចជាការធ្វើបុណ្យផងដែរ
កញ្ឆែតបុកពូតយកទឹកលាយជាមួយទឹកដូងខ្ចីអាចព្យាបាលជំងឺគ្រុនពោះវៀន ក្រពះ និងជំងឺស្ត្រីដូចជាធ្លាក់សជាដើម។

*វិធីធ្វើ៖
-ដំបូងយកកញ្ឆែតធម្មជាតិប្រមាណ១០ទងបេះស្នោរវាចេញ លាងទឹកឲ្យស្អាត ហើយបេះស្លឹក និងក្ដិចឲ្យតូចល្មមងាយស្រួលយកទៅបុក


-បុកទាំងស្លឹក និងដើម បុកឲ្យម៉ដ្ឋដើម្បីឲ្យចេញជាតិកញ្ឆែត រួចចាកទឹកដូង (ទឹកដូងខ្ចីមួយផ្លែ) ចូលចានកញ្ឆែត
-ច្របាច់កញ្ឆែតដើម្បីឲ្យវាចេញជាតិ ដាក់ស្បៃច្រោះយកកាកកញ្ឆែតចេញ ពូតយកតែទឹក រួចជាការស្រេច
-អាចច្រកដបក្លាសេបានតែត្រូវញ៉ាំឲ្យអស់ក្នុងមួយថ្ងៃ អាចញ៉ាំច្រើនដងឲ្យអស់ដូងមួយផ្លែនេះ អ្នកដែលមិនសូវចេះអាចលាយស្ករសបន្តិចបាន។

នេះជាវិធីដែល ក្មួយស្រី Socheata Pech និងជីដូនគាត់កំពុងអនុវត្តបានផលល្អ ហើយបានផ្ញើរមកខ្ញុំដើម្បីចែករំលែក។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់

សម្រួលដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH

Leave a Reply

Your email address will not be published. Required fields are marked *