ខ្លាំងមែន!! ផ្ទះត្រចៀកកាំមួយខ្នងផ្តល់ចំណូលខ្ទង់២ពាន់ដុល្លា ក្នុងមួយខែ

ពិតជាប្រសើរណាស់ ទឹកមាត់ត្រចៀកកាំត្រូវបានគេផ្តល់តម្លៃខ្ពស់ ប្រៀបដូចជាទឹកមាស ដោយសារតែគុណប្រយោជន៍ច្រើន សម្រាប់សុខភាព និងសម្រស់មនុស្ស ដែលអ្នកផលិតអាចលក់បានតម្លៃផលិតផលនេះចាប់ពី៧០០ដុល្លារ រហូតដល់ជាង២ពាន់ដុល្លារក្នុងមួយគីឡូក្រាម ដែលប្រជាជនរបស់ប្រទេសជិតខាងយើងគេធ្វើជោគជ័យច្រើន ហើយនាំចេញក្នុងបរិមាណច្រើន និងមានជីវភាពធូរធារ។

ចាប់ផ្តើមពីទុន៧ម៉ឺនដុល្លារ និងទីតាំងល្អមួយកន្លែង ដូចជាតំបន់ក្បែរមាត់ទឹក និងជិតជើងភ្នំជាដើម លោកអ្នកអាចសង់ផ្ទះត្រចៀកកាំ ដែលមានឱកាសទទួលបានផលខ្ពស់មួយហើយ។ លោកម៉ុយ ឡាត់ជាម្ចាស់អាជីវកម្មលក់សម្ភារៈផ្ទះត្រចៀកកាំ បានប្រាប់ថា គាត់ជាអ្នកម៉ៅការធ្វើផ្ទះត្រចៀកកាំនេះច្រើនឆ្នាំមកហើយ ដោយមានអ្នកវិនិយោគតាមខេត្តនានាដូចជាសៀមរាប និងពោធិ៍សាត់ជាដើមបានជួលគាត់សាងសង់ផ្ទះត្រចៀកកាំនេះ។

ម្ចាស់អាជីវកម្មលក់សម្ភារៈផ្ទះត្រចៀកកាំរូបនេះ ពន្យល់ថា អាជីវកម្មចិញ្ចឹមសត្វត្រចៀកកាំត្រូវការរង់ចាំរហូតដល់មួយឆ្នាំ ហើយក្នុងឆ្នាំដំបូងនោះទទួលទិន្នផលត្រឹមខ្ទង់រយដុល្លារ រហូតដល់ឆ្នាំទីពីរទើបអាចប្រមូលខ្ទង់ពាន់ដុល្លារក្នុងមួយខែ ហើយកើនឡើងលើសពីនេះទៅទៀត ដែលគាត់ប្រៀបធៀបថា ផ្ទះត្រចៀកកាំមួយប្រៀបបាននឹងមានទូATMប្រចាំខ្លួនអញ្ចឹងដែរ។

ក្រៅពីនេះសហគ្រិនរូបនេះ គ្រោងបង្កើតអាជីវកម្មនេះហ្រ្វេនឆាយ ដែលអាចជួយសង់ផ្ទះត្រចៀកកាំឲ្យបានយូរអង្វែង និងធានាទីផ្សារ ដល់អ្នកចឹញ្ចឹមទាំងអស់ ដើម្បីអាចប្រមូលផលបានយូរ និងតម្លៃថេរ ខណៈគុណតម្លៃ និងអត្ថប្រយោជន៍នៃសំបុកត្រចៀកកាំចំពោះសុខភាពមានច្រើន និងចាំបាច់បំផុត៕business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *