ស៊ែរដើម្បីមានការប្រុងប្រយ័ត្នទាំងអស់គ្នាផង!! ល្បិចបោកថ្មី យកទារកជានុយ ដើម្បីធ្វើធ្នាក់ប្លន់ពេលយប់ជ្រៅ…

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា រាជាលី ធីតាពៅ បានបង្ហោះសារសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នចំពោះ ករណីមួយនេះ បើសិនជាបងប្អូនជួបករណីដូចនេះ សូមមេត្តាផ្តល់ដំណឹងជូនសមត្ថកិច្ចជាបន្ទាន់។

នៅលើបណ្តាញសង្គមហ្វេសប៊ុកខាងលើ បានរៀបរាប់ថា “តាមការបញ្ជាក់ពីប៉ូលិស នេះជាករណីប្លន់ថ្មី ដោយដាក់ក្មេងលើផ្លូវពេលយប់ ដើម្បីបញ្ឆោតអោយអ្នកបើកបរចុះទៅមើល រួចធ្វើសកម្មភាព..!!បើឃើញបែបនេះ ត្រូវរាយការណ៍ប្រាប់ប៉ូលិសជាបន្ទាន់ ហើយសូមកុំចុះពីលើយានយន្តលោកអ្នក។

ប្រភពពីប្រទេសវៀតណាម គ្រាន់តែមើលដើម្បីទុកជាមេរៀន មិនធ្វើអោយខាតប្រយោជន៍យើងទេ ដោយហេតុការណ៍កើតនៅប្រទេសគេ ទើបខ្ញុំមិនទាញយកព័ត៌មានលម្អិតមក គ្រាន់តែយករូបភាពរំលែកឱ្យកូនខ្មែរយើងចេះប្រុងប្រយ័ត្នដែរតែប៉ុណ្ណោះ។ចំពោះកូនៗ លោកអ្នកក៏គួរប្រយ័ត្នដែរ ព្រោះក្មេងនេះត្រូវក្រុមចោរលួចពីគេ ហើយប៉ូលិសកំពុងស្រាវជ្រាវរកសាច់ញាតិ”។ប្រភព៖ រាជាលី ធីតាពៅ

Leave a Reply

Your email address will not be published. Required fields are marked *