បាយខ្ចប់ស្លឹកចេក នឹងចែកជូននិស្សិតដោយឥតគិតថ្លៃ…

តាមរយហ្វេសប៊ុកឈ្មោះ Nisset Cafe & Eatery បានបង្ហោះរូបភាព និងសារដ៏គួរឲ្យចាប់អារម្មណ៍​ និងទាក់ទាញមួយ ទាក់ទងការវេចខ្ចប់បាយ ដោយប្រើប្រាស់ស្លឹកចេក។ ហ្វេសប៊ុកនេះក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែម ឲ្យដឹងថា៖

បាយស្លឹកចេក នឹងចែកជូនបងប្អូននិស្សិតដោយឥតគិតថ្លៃ នៅថ្ងៃនេះ .!!! នៅពេលដែលយេីងមិនត្រឹមតែគិតពីតម្រូវការរបស់ខ្លួន ប៉ុន្តែយេីងគិតពីពិភពលោក និងបរិស្ថានធម្មជាតិ ដែលកំពុងត្រូវការយេីង ..!!! ដំណេីរឆ្ពោះទៅកាន់សកលវិទ្យាល័យដែលស្ទេីរតែគ្មានសារធាតុផ្លាស្ទិចរបស់សកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្រោយពីឃើញបែបនេះហើយ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនចូល comment ថា “បាយខ្ចប់ស្លឹកចេក = ឈ្ងុយ + ឆ្ងាញ់ + បរិស្ថានល្អ = ជីវិតបវររុងរឿង!” អ្នកខ្លះទៀតបន្ថែមថា “អាចទេជូនដល់បងប្អូនចាស់ៗ រឺក្មេងៗដើរលក់ផ្កាតាមស្ដុកផងបានទេ សូមអរគុណ” មានម្នាក់ទៀតបន្តថា ” គាំទ្រសំរាប់ការវេចខ្ចប់ អរគុណដែលបានគិតគូរដល់បរិស្ថាន៕

Leave a Reply

Your email address will not be published. Required fields are marked *